ម៉ិកស៊ិក ៖ ក្រុមអ្នកបុរាណវិទ្យា បាននិយាយថា គ្រោងឆ្អឹងបុរសជាឯកអគ្គរដ្ឋទូត ម៉ាយ៉ានបុរាណ ដែលបានរស់ នៅកាលពី ១៣០០ ឆ្នាំមុនត្រូវបានគេរកឃើញ នៅប្រទេសម៉ិកស៊ិក ហើយឥឡូវនេះអ្នកជំនាញ បានបង្កើតពេលវេលា នៃជីវិតរបស់លោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
បុរសម្នាក់ត្រូវបានគេជឿថា ជាឯកអគ្គរដ្ឋទូតម្នាក់ ដែលមានឈ្មោះថា Ajpach’ Waal គឺជាមនុស្សសំខាន់ នៃការបង្កើត សម្ព័ន្ធភាព ដែលមិនទំនង រវាងរាជវង្ស ដ៏មានឥទ្ធិពល២ក្នុងសតវត្សរ៍ទី៨ ។ លោកមកពីគ្រួសារអ្នកមាន ហើយការទទួលជោគជ័យ នេះបានផ្តល់ឲ្យលោកនូវអំណាច លុយកាក់ និងឥទ្ធិពល ។ ប៉ុន្តែសន្តិភាពបានបញ្ចប់ត្រឹមតែ១០ឆ្នាំ ក្រោយ នៅពេលដែលស្តេចមួយអង្គ ត្រូវបានកាត់ក្បាល ក្នុងការបះបោរហើយមេដឹកនាំមួយទៀត ត្រូវបានផ្តួលរំលំ ។
ក្រោយមកលោក Ajpach ‘Waal បានបាត់បង់ប្រាក់ និងអំណាច ហើយលោកទំនងជាបានស្លាប់ ក្នុងភាពមិនច្បាស់លាស់ ។ ការជីករុករកនៅទីតាំង បុរាណវិទ្យាមួយក្នុងទីក្រុង El Palmar ប្រទេសម៉ិកស៊ិក បានបង្ហាញពីប្រាសាទមួយ ដែលមានជណ្តើរឆ្ពោះ ទៅរកវេទិកាពិធី និង ផ្នូររបស់បុរសតូចមួយ ។
ការបោះជំហានទៅមុខ គឺជាជណ្តើរយន្តដ៏អស្ចារ្យមួយ បង្ហាញថា លោកAjpach ‘Waalបានធ្វើដំណើរទៅកាន់ហុង ឌូរ៉ាស នៅឆ្នាំ៧២៦ ហើយលោកបានធ្វើដំណើរ ដើម្បីសម្រួលដល់ ការប្រជុំសន្តិភាព រវាងស្តេច២ គឺស្តេចCopánand និងស្តេ ចCalakmul ។ វាត្រូវបានគេគិតថា នេះសកម្មភាព នៃការទទួលបានជោគជ័យ ក្នុងរយៈពេលខ្លីមុនពេលដួលរលំ ៕ដោយ៖លី ភីលីព