ប្លែកៗ

អ្នកបុរាណវិទ្យា៖ ផ្ទះកុមារភាពលុបបំបាត់ ភាពជាទាសករ ដ៏ល្បីល្បាញ Harriet Tubman រកឃើញនៅ Maryland កាលពីទសវត្សឆ្នាំ ១៨០០

Marylan៖អ្នកបុរាណវិទ្យាបានប្រកាសថា ពួកគេបានរកឃើញផ្ទះ កុមារភាពរបស់លោកស្រី Harriet Tubman អ្នកលុបបំបាត់ភាពជាទាសករធ្វើផ្លូវរថភ្លើងនៅ ក្រោមដីនៅ Maryland ជាកន្លែងដែលលោកស្រីរស់នៅជាមួយឪពុកម្តាយ និងបងប្អូនរបស់លោកស្រីនៅដើមទសវត្សឆ្នាំ ១៨០០ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

វាមានទីតាំងដំបូងនៅ Church Creek ត្រូវបានរកឃើញកាលពីឆ្នាំមុន ដោយមានការស្រាវជ្រាវបន្ថែមទៀតអំពីតំបន់នោះហើយវត្ថុបុរាណបានរកឃើញថា មន្រ្តីបានបញ្ជាក់ថា វាជាទីតាំងផ្ទះចាស់របស់លោក Ben Ross ជាឪពុកលោកស្រី Tubman ។ ក្រុមមន្រ្តីបាននិយាយថា ឥដ្ឋ និងបំណែកនៃគ្រឿងស្មូននៅសតវត្សរ៍ទី ១៩ ប៊ូតុង ឧបករណ៍ទាញមួយ បំពង់ទុយោ និងកំណត់ត្រាចាស់បានជួយអ្នកជំនាញក្នុងការកំណត់ទីតាំងប្រវត្តិសាស្ត្រ។

អភិបាលរងទីក្រុង Maryland លោក Boyd K. Rutherford បានមានប្រសាសន៍ថា របកគំហើញនេះបន្ថែមនូវបំណែកនៃរឿងរ៉ាវផ្សេងមួយទៀតទាក់ទង ទៅនឹងរឿងរ៉ាវរបស់ Harriet Tubman នៅ Maryland និងប្រទេសជាតិរបស់យើង។ វាជាការសំខាន់ណាស់ ដែលយើងបន្តលាតត្រដាងផ្នែកខ្លះនៃប្រវតិ្តសាស្រ្តរបស់យើង យើងអាចរៀនបានជាពិសេស នៅពេលពួកគេអាចបាត់បង់ពេលវេលានិងកម្លាំងផ្សេងទៀត។

ខ្ញុំសង្ឃឹមថារឿងជោគជ័យចុងក្រោយនេះ អាចជំរុញកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នា និងជួយពង្រឹងភាពជាដៃគូរបស់យើងនាពេលអនាគត។

តំបន់នេះត្រូវបានគេជីកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២០ ដោយក្រុមនាយកដ្ឋាន បុរាណវិទ្យារបស់ Maryland ដែលបានជីករណ្តៅ ជាច្រើនដើម្បីស្វែងរកតម្រុយ ប៉ុន្តែជាអកុសលពួកគេបានចេញមកដោយដៃទទេ។

លោកវេជ្ជបណ្ឌិតJulie Schablitsky បានដឹកនាំការងារនេះបានជំពប់ដួលលើកាក់នៅលើផ្លូវដែលគេបោះបង់ចោល ដែលផ្តល់ក្តីសង្ឃឹមខ្លះ៕

Most Popular

To Top