ប្លែកៗ

អ្នកជួសជុល នៅវិចិត្រសាល Uffizi របស់ Florence ធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់រកឃើញ រូបចម្លាក់រូបគំនូរ និងឆ្អឹងមនុស្ស នៅសតវត្សរ៍ទី ១៧

អ៊ីតាលី៖អ្នកជួសជុលនៅវិចិត្រសាល Uffizi របស់ Florence បានរកឃើញគ្រោងឆ្អឹងដែលមានអាយុកាល ៤០០ ឆ្នាំក្នុងបន្ទប់ក្រោមដី និងរូបគំនូររបស់ អ្នកគ្រប់គ្រង លោក Medici នាសតវត្សរ៍ទី ១៧ ដែលលាក់ខ្លួននៅខាងក្រោយ ជញ្ជាំងម្នាងសិលាមួយ នៃបន្ទប់ថ្នាំកូតនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ផ្ទាំងគំនូររបស់ Cosimo II de Medici របស់វិចិត្រករ Mannerist លោក Bernardino Poccetti ត្រូវបានគេរកឃើញពីខាងក្រោយម្នាងសិលា នៅពេលបន្ទប់ថ្នាំកូតរបស់សារមន្ទីរ និងស្តង់លក់សំបុត្រត្រូវបានធ្វើឡើង។ កម្មករកំពុងជីករកបន្ទប់ ក្រោមដីដែលមិនបានប្រើប្រាស់ក៏រកឃើញគ្រោងឆ្អឹងរបស់មនុស្ស៣នាក់ បានកប់នៅពេលកន្លែង នោះជាព្រះវិហារ និងជាទីបញ្ចុះសពកាលពីជាង ៤០០ ឆ្នាំមុន។

ការជួសជុលត្រូវបានធ្វើឡើង ខណៈពេលដែលសារមន្ទីរត្រូវបាន បិទដោយសារតែមេរោគ COVID-19 ហើយអ្នកទស្សនានឹង អាចមើលរូបគំនូរ Medici នៅពេល Uffizi បើកដំណើរការឡើងវិញនៅថ្ងៃទី ៤ ខែឧសភា។ ការស្ថាបនានៅ Uffizi ត្រូវបានបញ្ជាដោយGrand Duke នៃTuscany ចំណែក Cosimo I de ‘Medici នៅឆ្នាំ១៥៦០ ធ្វើជាការិយាល័យសម្រាប់មន្រ្តីរដ្ឋាភិបាលរបស់ Florence។

តាំងពីដំបូងជាន់ខាងលើត្រូវបានប្រើដើម្បីបង្ហាញការប្រមូលរូបចម្លាក់ មិនគួរឲ្យជឿរបស់គ្រួសារMe dici ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកកន្លែងទំនេរជាច្រើនត្រូវបានគេឧទ្ទិសដល់ការបង្ហាញស្នាដៃសិល្បៈ ចំពោះវិចិត្រសាល Uffizi ត្រូវបានបើកជាសារមន្ទីរសាធារណៈក្នុងឆ្នាំ១៨៦៥ ។

រូបគំនូរមានទំហំពេញរបស់ក្មេងម្នាក់Cosimo II ជាចៅប្រុសរបស់លោក Cosimo I ត្រូវបានគេរកឃើញក្នុងកំឡុងពេលជួសជុល កែលម្អដែលធ្វើឡើងលើបន្ទប់ចំនួន ៤៣ មិនត្រូវបានប្រើប្រាស់នៅក្នុងបន្ទប់ជាន់ក្រោម នៃសារមន្ទីរអ៊ីតាលី៕ដោយ៖លី ភីលីព

Most Popular

To Top