ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ផ្ទាំងទឹកកករលាយកំពុង រញ្ជួយដីនៅអាឡាស្កា ធ្វើឲ្យមានការលិចលង់ផ្ទាំង ទឹកកកប្រៀបដូចអេប៉ុង

អាឡាស្កា ៖ ផ្ទាំងទឹកកករលាយ នៅអាឡាស្កាប្រហែល ជាបានបង្កើតជាដំណាក់កាល នៃការរញ្ជួយដីកម្រិត ៧.៨ រិចទ័រកាលឆ្នាំ ១៩៥៨ ដែលបានបង្កជាផ្ទាំងថ្មធំ ៗ ដោយមានទំហំប្រហែល ៩០លានតោន ធ្លាក់ចូលទៅ ក្នុងច្រកតូច នៃឆកសមុទ្រ Lituya នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាថ្មីមួយ ពីសាកលវិទ្យាល័យភូមិសាស្ត្រ នៃសាកលវិទ្យាល័យ Alaska Fairbanks បានរកឃើញថា ការបាត់បង់ផ្ទាំងទឹកកក បានជះឥទ្ធិពលដល់ពេលវេលា និងទីតាំងនៃការរញ្ជួយដី ដែលមានទំហំ ៥.០ ឬច្រើនជាងនេះ នៅតំបន់ ក្នុងសតវត្សរ៍កន្លងមក។ អាឡាស្កាគឺជាកន្លែងមានផ្ទាំងទឹកកកធំ ជាងគេនៅលើពិភពលោក ដែលមានទម្ងន់រាប់ពាន់ផោន ដោយលិចនៅខាងក្រោមដី។
នៅពេលផ្ទាំងទឹកកកដ៏ធំ ៗ ទាំងនេះចាប់ផ្តើមរលាយ ដីដែលលិចម្តងៗ បានស្ទុះឡើងយ៉ាងឆាប់រហ័ស ហើយមានរាងដូចចាន ដែលមានទឹកដក់អាចកិនឆ្លងកាត់គ្នា ជាលទ្ធផលនៃព្រឹត្តិការណ៍រញ្ជួយ ។
អ្នកវិទ្យាសាស្ត្របានភ័យខ្លាច ជាយូរមកហើយផ្ទាំងទឹកកក រលាយរបស់អាឡាស្កាអាចបង្ក ឲ្យមានគ្រោះមហន្តរាយធម្មជាតិ ដូចជាការរអិលបាក់ដី ប៉ុន្តែមានមនុស្សតិចណាស់ ដែលគិតអំពីការរញ្ជួយដី ។

ទោះយ៉ាងណាក៏ ដោយវាត្រូវបានគេដឹងថា ការបាត់បង់ទឹកកកបានបណ្តាល ឲ្យមានព្រឹត្តិការណ៍ នៅក្នុងតំបន់ដែលមានស្ថេរភាព ខាងអាត្ម័នដូចជាផ្ទៃខាងក្នុង របស់ប្រទេសកាណាដា និងប្រទេសScandinavia។នៅអាឡាស្កាលំនាំនេះពិបាកនឹងរកឃើញណាស់ ព្រោះការរញ្ជួយដីកើតមាន ជាទូទៅនៅភាគខាងត្បូង នៃរដ្ឋ ចំណែកតំបន់នេះជាកន្លែងមានផ្ទាំង ទឹកកកដ៏ធំដែលមានកម្រាស់ រាប់ពាន់ហ្វីតគ្របដណ្ដប់ រាប់រយម៉ាយការ៉េ ៕ដោយ៖លី ភីលីព

Most Popular

To Top