ព័ត៌មានអន្តរជាតិ

ផ្ទាំងទឹកកក ដ៏ធំសម្បើមរបស់អង់តាក់ទិក កំពុងមានបញ្ហាធំកើតឡើងហើយ

អង់គ្លេស៖ បើយោងតាមអ្នកវិទ្យាសាស្ត្រ បានប្រាប់ឲ្យដឹងថា ផ្ទាំងទឹកកក Thwaites ដ៏ធំសម្បើមរបស់អង់តាក់ទិក ដែលអាចរុញច្រានកម្រិតទឹកសមុទ្រ ពិភពលោកដល់ទៅកន្លះម៉ែត្រ ដោយសារតែទឹកកករលាយនោះ កំពុងធ្វើឲ្យមានបញ្ហាធំកើតឡើង ហើយនាពេលបច្ចុប្បន្ន យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវ។

ជាលើកដំបូង អ្នកជំនាញបានវាយតម្លៃលើខ្សែបន្ទាត់ដី ដ៏សំខាន់របស់ផ្ទាំងទឹកកក ជាកន្លែងដំបូងដែលទឹកកកធ្លាក់ចូល ទៅក្នុងសមុទ្រ ដោយសារមនុស្សយន្តមានរាងដូច Torpedo ប្រវែង ១៣ ហ្វីត បានធ្លាក់ចុះឆ្លងកាត់ទឹកកកកន្លះគីឡូម៉ែត្រ។

ពួកគេបានរកឃើញចំណុចសំខាន់ មួយនៃការបែកបាក់ដ៏ច្របូកច្របល់របស់ Thwaites ជាកន្លែងដែលវារលាយយ៉ាងលឿននៅទីនោះ មានតែសម្ភារៈហូរចេញពីផ្ទាំងទឹកកក ដោយជាអ្នកបង្កើតមនុស្សយន្ត និងអ្នកវិទ្យាសាស្ត្រប៉ូលគឺ Britney Schmidt មកពីសាកលវិទ្យាល័យ Cornell ទីក្រុងញូវយ៉ក។ ប៉ុន្តែក៏មានដំណឹងល្អមួយចំនួន ដោយសារតំបន់ក្រោមទឹក ដែលអ្នកវិទ្យាសាស្ត្របានស៊ើបអង្កេត បានរលាយយឺតជាងការរំពឹងទុក ៕

ដោយ៖ លី ភីលីព

Most Popular

To Top