ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជូនយន្តហោះប្រតិកម្ម ទៅកាន់សមុទ្រចិន ខាងត្បូង

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា យោធាហ្វីលីពីន កំពុងបញ្ជូនយន្តហោះចម្បាំង ធុនស្រាល ដើម្បីហោះហើរ ពីលើនាវាចិន រាប់រយគ្រឿង នៅក្នុងដែនទឹកមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលលោកបានទាមទារម្តងទៀតនូវការដក នាវានោះចេញជាបន្ទាន់ ។

ការព្រួយបារម្ភរបស់អន្តរជាតិ កំពុងកើនឡើងលើអ្វី ដែលហ្វីលីពីន បានពិពណ៌ នាថា ជា “ការលុកលុយ និងគំរាមកំហែងវត្តមាន” របស់នាវាចិនជាង២០០គ្រឿង ដែលក្រុងម៉ានីល ជឿជាក់ថា ត្រូវបានគ្រប់គ្រង ដោយកងជីវពលសមុទ្រ ។

ទូកទាំងនោះត្រូវបានគេដឹងថា នៅនៅឯវិមាន Whitsun Reef ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ចម្ងាយ២០០ម៉ាយពីក្រុងម៉ានីល ។
លោក Delfin Lorenzana រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសៅរ៍ថា យន្តហោះយោធាហ្វីលីពីន ត្រូវបានបញ្ជូនជារៀងរាល់ថ្ងៃ ដើម្បីតាមដានស្ថានការណ៍ ។

លោក Lorenzana បានថ្លែងថា យោធាក៏នឹងបង្កើនវត្តមាន កងទ័ពជើងទឹក របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ផងដែរដើម្បីធ្វើការ “ល្បាតអធិបតេយ្យភាព” និងការពារអ្នកនេសាទហ្វីលីពីន ។

លោក Lorenzana បានបញ្ជាក់ថា “កងទ័ពអាកាស និងដែនសមុទ្ររបស់យើង បានត្រៀមរួចរាល់ ដើម្បីការពារអធិបតេយ្យភាព និងអធិបតេយ្យភាពរបស់យើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top