ព័ត៌មានអន្តរជាតិ

អាមេរិកចាក់វ៉ាក់សាំង ជូនពលរដ្ឋកើនដល់ ១៤០លានដូសហើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១៤០  ១៨០   ៧៣៥ ដូសមកហើយ
និងចែកចាយបានប្រមាណចា ១៨០ ៦៤៤   ១២៥ដូសគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអជ្ញាធរគ្រប់គ្រងនិងការពារជំងឺឆ្លង CDC បានបន្តទៀតដែរថាមកដល់ពេល នេះវ៉ាក់សាំងដែលអាមេរិកកំពុងតែបានប្រើប្រាស់ នោះគឺជាវ៉ាក់សាំង
របស់ក្រុមហ៊ុន Pfizer, Moderna និង Johnson&Johnson។

CDC នៅក្នុងនោះក៏បានប្រកាសដែរថាពលរដ្ឋអាមេរិកប្រមាណជា៩១ ៧០៧ ៧២៩នាក់បានទទួលវ៉ាក់សាំងដំបូងខណៈដែលពលរដ្ឋប្រមាណជា៥០ ១៤១ ៧៦៩នាក់ទៀតបានទទួលវ៉ាក់សាំងទាំង ពីរលើករួចរាល់ គិតត្រឹមថ្ងៃសៅរ៍ដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top