សុខភាព និង ផ្លូវភេទ

មានសង្ឃឹមហើយ! អាមេរិក​ អនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំងថ្មីមួយប្រភេទ ដើម្បីទប់ទល់ជាមួយអូមីក្រុង

វ៉ាក់សាំង Novavax ជាវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលទើបទទួលបាន ការទទួលស្គាល់អនុញ្ញាត ឱ្យប្រើប្រាស់បន្ទាន់នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia។

បើតាមការឱ្យដឹង ពីប្រភពសារព័ត៍មានបរទេស បានបញ្ជាក់ថា វ៉ាក់សាំង Novavax គឺមានភាពខុសប្លែក ពីវ៉ាក់សាំងដទៃផ្សេងទៀត ដូចជា Pfizer Moderna ឫ Johnson Johnson។ ដោយវ៉ាក់សាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយផ្សេង ដែលមិនមែនជាប្រភេទវ៉ាក់សាំង mRNA។

ឆ្លងកាត់ដំណាក់កាលនៃការធ្វើតេស្ត នាពេលកន្លងមក បានបង្ហាញថាវ៉ាកសាំង Novavax មានប្រសិទ្ធភាពការពារ ពីការឆ្លងកូវីដបានរហូតដល់ទៅជាង ៩០ភាគរយឯណោះ។ គេមានសង្ឃឹមថា វ៉ាក់សាំងថ្មីនេះ នឹងជួយទប់ទល់ជាមួយវីរុសកូវីដ អូមីក្រុង ដែលកំពុងឆ្លងខ្លាំង នៅលើសកលលោក។ លើសពីនេះ ក្រុមហ៊ុន Novavax បានរួមគ្នា ជាមួយវិទ្យាស្ថាន Serum របស់ឥណ្ឌា ដើម្បីបរិច្ចាគនូវវ៉ាក់សាំងច្រើន ជាង ១ពាន់លានដូស ទៅកាន់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក៕ Source: Sabay

Most Popular

To Top