ព័ត៌មានអន្តរជាតិ

WHO និយាយថា ប្រទេសអ្នកមាន គឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់មនុស្ស ដោយសារកូវីដ នៅក្នុងប្រទេសដទៃទៀត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក បានប្រកាសថ្កោលទោស ចំពោះបណ្តាប្រទេសអ្នកមាន និង ដោយបានបញ្ជាក់ថា ពួកគេគឺជាអ្នកទទួលខុសត្រូវ ដោយផ្ទាល់ ទៅលើការស្លាប់ នៃមនុស្ស ដែលស្ថិតនៅក្នុងភាពប្រថុយប្រថានបំផុត នៅក្នុងប្រទេសក្រីក្រនិងមធ្យម ។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា បណ្តាប្រទេស ដែលបច្ចុប្បន្នកំពុងធ្វើការ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ទៅលើក្រុមមនុស្ស ដែលមានវ័យក្មេង សុខភាពល្អ និងស្ថិតនៅក្នុងកម្រិត ហានិភ័យទាបនោះគឺស្មើនឹងតម្លៃ នៃជីវិតមនុស្សដូចជាក្រុមអ្នកធ្វើការ ជួរមុខក្រុមមនុស្សចាស់ និងក្រុមរស់នៅក្នុងភាពហនិភ័យខ្លាំង ដែលកំពុងរស់នៅក្នុងប្រទេសក្រីក្រ និងមធ្យមប៉ុណ្ណោះ។

នៅសប្តាហ៍នេះ សេតវិមាន អាមេរិកទើបតែធ្វើការចេញមុខមកការពារ នូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់ខ្លួនជាពិសេសផែនការ ចាក់វ៉ាក់សាំងឲ្យបានមនុស្សពេញវ័យ នៅត្រឹមខែឧសភាថា ដោយសារ តែប្រទេសរបស់ខ្លួន
រងការវាយប្រហារ ដោយសារកូវីដខ្លាំងពេក ដូចនេះវាបានក្លាយទៅជាការសន្យា ចំពោះមុខពលរដ្ឋអាមេរិកទាំងអស់ថា ត្រូវតែទទួលបានការការពារខ្លួន ដ៏មានប្រសិទ្ធភាពបែបនេះ។

នៅក្នុងសេចក្តី ការណ៍ដដែល ក៏បានធ្វើការចោទប្រកាន់មេដឹកនាំ នៃបណ្តាប្រទេសមានទ្រព្យសម្បត្តិ លើលោកព្រមទាំងអាមេរិកផងថា បានធ្វើការចាយលុយដ៏ច្រើនសន្ធឹករបស់ខ្លួន ក្នុងការទិញស្ទើរតែមួយចំនួនធំ នៃវ៉ាក់សាំងដែល
បច្ចុប្បន្នកំពុងធ្វើការផ្គត់ផ្គង់ពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top