ព័ត៌មានអន្តរជាតិ

រុស្សី នឹងធ្វើសមយុទ្ធ យោធាទ្រង់ទ្រាយធំមួយ នៅតំបន់ចុងបូព៍ា នៃប្រទេស

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ នៅតំបន់ចុងបូព៍ា នៃប្រទេស។

ប្រភពដដែលបានទៀតថា សមយុទ្ធយោធានេះ នឹងចាប់ផ្តើមពីថ្ងៃចន្ទ ក្នុងរយៈពេលពេញមួយសប្តាហ៍ នៅក្នុងតំបន់ Trans-Baikal និង Amur ដែលក្នុងនោះមាន ការចូលរួមពីវត្តមានរបស់យោធា រហូតទៅដល់១ ២០០០នាក់ អាវុធយុទ្ធភ័ណ្ឌនិងឧបករណ៍យោធា ដល់ទៅ៣ ០០០ ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ ចំនួន៦០គ្រឿង និងជាពិសេសយន្តហោះ ដ្រូន ចំនួន១០គ្រឿងផងដែរ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្សី បានបញ្ជាក់ថា គោលបំណងនៃការធ្វើសមយុទ្ធយោធាលើកនេះ ធ្វើឡើងដើម្បីអនុវត្តដោយផ្ទាល់ ទៅលើចំណេះដឹង និងជំនាញ នៃកងកម្លាំងយោធា រុស្សីដែល ស្ថិតនៅក្នុងតំបន់ភាគខាងកើត ប្រទេស ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជូនប្រទេសហើយ វាក៏ត្រូវបានគេមើលឃើញដែរថា វគ្គចុងក្រោយ នៃកម្មវិធីបណ្តុះបណ្តាលហ្វឹក ហាត់យោធា នៅក្នុងតំបន់នេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top