ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដថ្មីជាង៩ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីលបានកត់ត្រាដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៩១.០៩៣នាក់  និងអ្នកស្លាប់ចំនួន៣.៧៦៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១២.៨៣៩.៨៤៤នាក់ និងអ្នកស្លាប់ចំនួន៣២៥.២៨៤នាក់ ។

នៅក្នុងខែមីនា ពលរដ្ឋចំនួន៦៦.៨៦៨នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាប្រទេសធំបំផុតនៅអាមេរិកឡាទីន និងមានពលរដ្ឋច្រើនជាងគេបំផុត ។

មូលនិធិ Oswaldo Cruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសបានចុះខ្សោយយ៉ាងខ្លាំង កាលពីសប្តាហ៍មុន នៅក្រុងប្រេស៊ីលឡា និងរដ្ឋផ្សេងទៀតចំនួន១៧ ដែលជាកន្លែងឆ្លងជំងឺកើនឡើងលើសពី៩០ភាគរយ ។

ទន្ទឹមនឹងនេះដែរ ផ្នែកជាច្រើននៃប្រទេសនេះ ស្ថិតក្រោមការរឹតត្បិតធ្វើចត្តាឡីស័ក និងបានរឹតត្បិតនៅពេលយប់ នៅមុនពេលពិធីបុណ្យ Easter មកដល់នៅក្នុងសប្តាហ៍នេះ ។

សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុតរបស់ប្រទេសប្រេស៊ីល ដែលមានពលរដ្ឋប្រមាណ៤៦លាន នឹងជារដ្ឋស្ថិតនៅក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី១២ ខែមេសា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top