បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការ OPEC បូកប្រទេសមិនមែន OPEC ឬត្រូវបានស្គាល់ថា OPEC Plus នោះ គឺបានឈានទៅដល់កិច្ចព្រមព្រៀង មួយតាមរយៈ វិដេអូខល ក្នុងការបង្កើន ផលិតកម្មផលិតប្រេងបន្ថែមទៀត សម្រាប់ខែឧសភាមិថុនា និងកក្កដាខាងមុខនេះ ។
យោងតាមសេចក្តីថ្លែងការណ៍មួយដោយ OPEC បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺត្រូវបានដឹកនាំ ដោយរដ្ឋមន្ត្រីថាមពលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត លោក Abdulaziz bin Salman និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ។
ការសម្រេចចិត្តលើកនេះ ត្រូវបានគេដឹងដែរថា បានធ្វើឡើងដោយផ្អែកលើការធ្វើឱ្យប្រសើរឡើង នៃទីផ្សារដែលគាំទ្រ ដោយកម្មវិធីចាក់វ៉ាក់សាំងសកល និងកញ្ចប់ជំរុញសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសទាំងឡាយផង ។
គួរឲ្យដឹងដែរថា កិច្ចប្រជុំបន្តទៀត នឹងត្រូវបានធ្វើឡើងនាពេលខាងមុខ ដើម្បីអាចវាយតម្លៃពីស្ថានភាពទីផ្សារ និងធ្វើការសម្រេចចិត្តលើការ កែតំរូវផលិតកម្ម ដោយការកែសំរួលនីមួយៗ ដែលនឹងមានចំនួន មិនលើសពី ៥០០ ០០០ បារ៉ែលឡើយក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ស៊ុនលី