ព័ត៌មានអន្តរជាតិ

ការផ្លាស់ប្តូរ អាកាសធាតុបាន ជះឥទ្ធិពល ដល់កំណើនផលិតភាព កសិកម្ម ២១% ចាប់តាំងពីឆ្នាំ ១៩៦០

អាមេរិក ៖ នេះជាលើកដំបូង ដែលក្រុមអ្នកស្រាវជ្រាវ បានថ្លឹងថ្លែងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ បង្កើតដោយមនុស្ស មកលើផលិតភាពកសិកម្ម ពិភពលោករកឃើញ ថា វិស័យនេះធ្លាក់ចុះ២១ភាគរយពីកន្លែង ដែលវាធ្លាប់មាន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ប្រជាជននៅលើពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈ ពេល៥០ ឆ្នាំចុងក្រោយនេះពី៣ពាន់លាននាក់ ដល់ជាង ៧,៦ ពាន់លាននាក់ សព្វថ្ងៃនេះដែលទាមទារឲ្យការ ប្រើប្រាស់ធនធានកសិកម្ម ប្រកបដោយប្រសិទ្ធភាព ។ ប៉ុន្តែការផ្លាស់ប្តូរអាកាសធាតុកំពុង តែធ្វើឲ្យខូចដល់កំណើននេះ ដោយការបង្កើនផលិតភាព កសិកម្មរយៈពេល ៧ ឆ្នាំពេញចាប់តាំងពីឆ្នាំ ១៩៦០ ។
ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិធម្មជាតិ នៃការផ្លាស់ប្តូរ អាកាសធាតុ ត្រូវបានបញ្ចប់ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យMaryland សាកលវិទ្យាល័យCornell និងStanford ។
វាបានបង្កើតគំរូមួយបង្ហាញ ពីឥទ្ធិពលអាកាសធាតុទៅលើផលិត ភាពហើយបានរកឃើញថា កសិកម្មពិភពលោកកាន់តែងាយ នឹងរងឥទ្ធិពលពីការប្រែប្រួល អាកាសធាតុ ។
ក្រុមអ្នកស្រាវជ្រាវបានព្រមានថា តំបន់ដែលមានអាកាសធាតុក្តៅ ដូចជាទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងតំបន់ការីបៀនកំពុង រងការវាយប្រហារខ្លាំងបំផុត ដោយសារការផ្លាស់ប្តូរទាំងនេះ។ លោកសាស្ត្រាចារ្យRobert Chambersបានពន្យល់ថា នៅពេលកសិករធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចដូចជាអ្វី ត្រូវដាំនាខែមិថុនា យើងនឹងមិនដឹងច្បាស់ ពីលទ្ធផលនៃការសម្រេចចិត្ត នោះទេ រហូតដល់ ៦ ខែក្រោយមក៕ដោយ៖លី ភីលីព

Most Popular

To Top