ព័ត៌មានអន្តរជាតិ

ទារក ចាប់អារម្មណ៍ កាន់តែខ្លាំង ចំពោះសំឡេងលាន់ខ្លាំង និងបទច្រៀង មិនគិតពីភាសា ដែលពួកគេធ្លាប់លឺ

វាជាអ្វី ដែលឪពុកម្តាយគ្រប់រូប ភាគច្រើន ធ្វើដោយមិនគិត ប៉ុន្តែប្រសិន បើអ្នកប្រើកាយវិការ ការនិយាយជាមួយកូនតូច អ្នកប្រហែលជាកំពុងជួយ ពួកគេឲ្យរៀន នូវស្តាប់សំឡេង របស់ឪពុកម្តាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាថ្មីមួយបានបង្ហាញថា ទារកពិតជាចូលចិត្តការ និយាយរបស់ទារក ហើយយកចិត្តទុកដាក់បន្ថែមទៀត ចំពោះសំឡេងច្រៀងដែលពិរោះ។ ខណៈការស្រាវជ្រាវ មុនបានបង្ហាញថា ទារកមានអាយុច្រើនឆ្នាំចូលចិត្តការ និយាយរបស់ទារក ការសិក្សាថ្មី បានរកឃើញថា វាក៏ជាករណីដែលទារក ប្រឈមនឹងចេះ២ភាសាដែរ ។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា មិនត្រឹមតែជាការល្អ ក្នុងការនិយាយទារក ដើម្បីទាក់ទងនឹងទារក និងជួយពួកគេ ក្នុងការរៀនសូត្រនោះទេ ឪពុកម្តាយអាចប្រើការ និយាយទារកជា២ភាសា ដោយមិនធ្វើឲ្យកូន ៗ របស់ពួកគេច្របូកច្របល់ឡើយ ។ ខណៈឪពុកម្តាយ ខ្លះបារម្ភថា ការបង្រៀន២ភាសា អាចមានន័យថា ទារកនឹងមិនចេះនិយាយទាន់ពេលវេលា ការសិក្សាថ្មីបានបង្ហាញថា ទារកដែលមាន២ភាសា គឺកំពុងរីកចម្រើន។

អ្នកស្រាវជ្រាវ នៃការសិក្សា លោក Megha Sundara នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអាន់ជឺឡេស (UCLA) បាននិយាយ ថា សំខាន់សម្រាប់ ឪពុកម្តាយ យើងបានឃើញថា ការអភិវឌ្ឍន៍នៃការសិក្សា និងការយកចិត្ត ទុកដាក់គឺស្រដៀងគ្នាចំពោះទារកមិនថា ពួកគេកំពុងរៀនមួយ ឬ២ភាសានោះទេ ។ ហើយជាការពិតណាស់ការរៀនភាសា មុនជួយអ្នកឲ្យរៀនវា កាន់តែប្រសើរ ដូច្នេះការនិយាយ២ភាសា គឺជាការឈ្នះឈ្នះ ៕ដោយ៖លី ភីលីព

Most Popular

To Top