ព័ត៌មានអន្តរជាតិ

រូបសំណាក ប្រាក់យុគសម័យ កណ្តាល បង្ហាញពីខ្យង និងត្រាដំរីស្ថិត ក្នុងចំណោមកំណប់ទ្រព្យថ្មី នៅសារមន្ទីរអង់គ្លេស

អង់គ្លេស ៖ កំណប់ទ្រព្យបានលាតត្រដាង ឲ្យដឹងថា រណសិរ្សមួយត្រូវ បានរកឃើញនៅឆ្នាំ ២០២០ រួមមានទាំងត្រាដំរីមួយ មានរូបរាងដូចប៉មសង្គ្រាម និងអនុស្សាវរីយ៍យុគសម័យ មជ្ឈិមសម័យ ត្រូវបានបង្ហាញដោយសារមន្ទីរ ចក្រភពអង់គ្លេស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

លោហៈធាតុស្រដៀង នឹងអនុស្សាវរីយ៍ជាភ្នំប្លែកមួយ ដែលពាក់ជាស្លកសញ្ញាបង្ហាញ ពីកាំជណ្ដើរចេញពីខ្យងមើល ទៅដូចជាភ្នំ នៅខាងក្រោយពពែ។ ក្រុមអ្នកជំនាញបាន និយាយថា ការប្រើប្រាស់ខ្យង គឺជានិមិត្តរូបនៃភាពកំសាក ហើយធាតុនោះអាច ជាការលេងសើច នៃអាកប្បកិរិយា ដែលមិនធ្លាប់មានរបស់ពួកអស្សឬទ្ធីខ្លះ ឬសត្រូវ ។

របកគំហើញនេះភ្ជាប់មកជាមួយការ ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ នៃការធ្វើកំណប់ទ្រព្យបង្ហាញថា វត្ថុសរុបចំនួន ២០.៩០៦ ត្រូវបានរកឃើញពី ១,០៩៤ ជីកនៅឆ្នាំ ២០១៨ ។ ក្នុងចំណោមវត្ថុទាំងនេះ ៩៦ ភាគរយត្រូវបានរកឃើញ ដោយអ្នកស្រាវជ្រាវ ខណៈវត្ថុពី ៣៤៧ នៃខ្ទង់ទាំងនោះនឹងត្រូវ ទៅសារមន្ទីរជាពិសេសវត្ថុក្នុងស្រុក ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី Caroline Dinenageបានមានប្រសាសន៍ថា កំណប់ទ្រព្យ បានចាប់យកការ ស្រមើលស្រមៃរបស់យើង អស់ជាច្រើនសតវត្សរ៍ហើយ វាពិតជាគួរឲ្យចង់ឃើញណាស់ ត្រូវបានរកឃើញជារៀងរាល់ឆ្នាំ ។

ការរកឃើញទាំងនេះបានចូលរួម ចំណែកយ៉ាងសំខាន់ដល់ ចំណេះដឹង និងការយល់ដឹងអំពីប្រវត្តិសាស្ត្រ រួមគ្នារបស់យើង ចំណែកខ្ញុំមានសេចក្តីរីករាយជា ពិសេសដែលមានមនុស្សជាច្រើន នឹងបង្ហាញនៅសារមន្ទីរ ក្នុងស្រុកនៅទូទាំងប្រទេស ៕ដោយ៖លី ភីលីព

Most Popular

To Top