ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ឃ្លាំមើលសកម្មភាព យោធារុស្ស៊ី នៅអាក់ទិក

បរទេស ៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនដឹងពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងតំបន់អាក់ទិក និងថា ខ្លួនបានប្តេជ្ញាថានឹងការពារ ផលប្រយោជន៍ សហរដ្ឋអាមេរិក នៅក្នុងតំបន់នោះ។

នៅក្នុងអំឡុងសន្និសីទ កាសែតមួយ លេខាធិការព័ត៌មានក្រសួង ការពារជាតិ អាមេរិក លោក John F. Kirby បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដោយមិនធ្វើការវាយតម្លៃផ្នែក ស៊ើបការណ៍សម្ងាត់ជាក់លាក់ នៅឡើយនោះ ប្រាកដណាស់ យើងកំពុងតែធ្វើការឃ្លាំមើល វាយ៉ាងយកចិត្តទុកដាក់។ ជាជាក់ស្តែង គ្មានអ្នកណាម្នាក់ចង់ឃើញតំបន់អាក់ទិក កា្លយជាតំបន់យោធានោះទេ” ។

លោក John F. Kirby បាននិយាយប្រាប់អ្នកសារព័ត៌មានថា មន្ទីរបញ្ចកោណ ទទួលស្គាល់តំបន់នោះថា ជាភូមិសាស្ត្រដ៏សំខាន់ គឺសំខាន់ចំពោះកិច្ចការពារ របស់អាមេរិក និងជាច្រករបៀងមួយ នៅចន្លោះឥណ្ឌូ-ប៉ាស៊ីហ្វិក អឺរ៉ុបនិងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារ សារព័ត៌មាន CNN រាយការណ៍ លើរូបភាពផ្កាយរណបពីក្រុមហ៊ុន បច្ចេកវិទ្យាលំហអាកាស Maxar ដែលចងក្រងនូវពីការបង្កើន សម្ភារៈយោធានិងការធ្វើតេស្ត អាវុធរបស់រុស្ស៊ី រួមមានទាំងគ្រាប់បែកបុក Poseidon 2M39 នៅក្នុងតំបន់អាក់ទិក ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top