ព័ត៌មានអន្តរជាតិ

របាំងធ្វើពីមាស និងរូបចម្លាក់មាត់ធំ ធ្វើពីសំរិទ្ធ អាយុ ៣,០០០ ឆ្នាំ ស្ថិតក្នុងចំណោមវត្ថុជាង ៥០០ រកឃើញនៅរណ្តៅ បូជា៦នៅចិន

ចិន ៖ របាំងធ្វើពីមាសដែលមានអាយុកាល ៣.០០០ ឆ្នាំអាចពាក់ ដោយបូជាចារ្យដោយប្រើប្រាស់ សម្រាប់គោលបំណង បូជា គឺជាវត្ថុមួយ ក្នុងចំណោមវត្ថុ ជាង៥០០ ដែលត្រូវបានគេជីក ចេញពីរណ្តៅរាងចតុកោណ ចំនួន ៦ នៅប្រទេសចិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វត្ថុបុរាណវប្បធម៌ ដែលមិន អាចកាត់ថ្លៃ បានត្រូវបានរកឃើញ នៅតំបន់បុរាណវិទ្យា Sanxingdui ក្នុងខេត្តស៊ីឈួនភាគនិរតី នៃប្រទេសចិនក៏មានគ្រឿង លម្អមាន រាងដូចបក្សី សូត្រពីរប្រភេទ និងរូបចម្លាក់សំរិទ្ធ ដែលតាក់តែងដោយរូប គំនូរនៃរូបសត្វ។
របាំងមាសប្រហែលពាក់កណ្តាល នៅតែមានដដែល ប៉ុន្តែអ្នកជំនាញជឿជាក់ថា មាសសុទ្ធប្រហែល ៨៤ ភាគរយ ហើយស្ថិតក្នុងសភាពដើមមានទម្ងន់ជិត ៥០០ ក្រាម (មួយផោន) ។ បើយោងតាមកាសែត South China Morning Post ថា ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមជីកនៅទីតាំងនោះកាលឆ្នាំ ២០១៩ បាននិយាយថា ភាគច្រើននៃវត្ថុទាំង ៥០០ ត្រូវបានគេធ្វើពីមាស លង្ហិន រ៉ែថ្មខៀវ និងភ្លុក ។

ពួកគេជឿថា រណ្តៅនេះអាចត្រូវ បានប្រើសម្រាប់គោលបំណងបូជា ដោយសមាជិក ដែលមិនមានអរិយធម៌ ហើយវត្ថុត្រូវបានរកឃើញ នៅក្នុងនោះត្រូវបានដុត បំផ្លាញមុនពេលបញ្ចុះ ។ ការរកឃើញនេះត្រូវបានចែករម្លែកលើប្លុក របស់រដ្ឋាភិបាល Chengdu ជារដ្ឋធានីនៃខេត្តស៊ីឈួនភាគនិរតី ប្រទេសចិន។
Sanxingdui គឺជាកន្លែងបុរាណវិទ្យា និងកន្លែងទេសចរណ៍ល្បីមួយ នៅ ខាងក្រៅ Chengdu។ នេះបើយោង តាមមន្រ្តីប្រាប់អាថ៌កំបាំង ជាច្រើននៅតែព័ទ្ធជុំវិញរបាំងមាសថា របាំង និងការរកឃើញថ្មី ដ៏គួរឲ្យរំភើបផ្សេងទៀត នឹង ជួយឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងវប្បធម៌ រវាងខ្ពង់រាប Chengdu និងតំបន់ជុំវិញ ៕

Most Popular

To Top