ព័ត៌មានអន្តរជាតិ

ថៃ ដាក់គោលដៅអទិភាព ចាក់វ៉ាក់សាំងក្រុមអ្នកពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ មុនគេនៅកោះភូកេត

បរទេស ៖ យោងតាម ការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃចន្ទនេះបានឲ្យដឹងថា កោះភូកេត នៃប្រទសថៃ បានកំណត់និងដាក់ផែនការ ក្នុងការចាក់ វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនយ៉ាង ហោចណាស់៤៦០ ០០០នាក់ ដែលជាចំនួនភាគច្រើន បំផុត នៃពលរដ្ឋរស់នៅលើកោះទេសចរណ៍ ដ៏ល្បីល្បាញមួយនេះ ឲ្យបានមុនថ្ងៃទី១ ខែកក្កដា ដែលជាពេលវេលាកំណត់ថា ភ្ញៀវទេសចរណ៍នឹងមិន ចាំបាច់ធ្វើការចត្តាឡីស័ក ទៀត ឡើយពេលធ្វើដំណើរ មកដល់ទីនេះ។

វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ត្រូវបានគេចាត់ទុកថា ជាការងារអទិភាពបំផុត នៅពេលនិយាយអំពីការចាក់វ៉ាក់សាំង សម្រាប់មនុស្សជួរមុខ ហើយតាមផែនការ របស់រដ្ឋាភិបាល ក្រុមអ្នកដែលពាក់ព័ន្ធ ទៅនឹងវិស័យនេះ គឺត្រូវបានចាប់់ផ្តើមការចាក់វ៉ាកសាំង តាំងតែពីមុនគេរយៈពេល២ខែ មកហើយជាជាងតំបន់ និងក្រុមផ្សេងទៀត ។

កោះភូកេតដែលជាកោះ មានអាកាសយានដ្ឋានអន្តរជាតិ ដោយខ្លួនឯងនោះនឹងក្លាយ ទៅជាទីកន្លែងដំបូង ដែលអាចទទួលស្វាគំន៍ភ្ញៀវ ទេសចរណ៍បានឡើងវិញ មុនគេ ពីព្រោះថាវាជាតំបន់ ដែលត្រូវបាន ដាក់ឲ្យដាច់ដោយឡែក ពីទេសចរណ៍និងពីតំបន់ផ្សេងទៀត នៃប្រទេសថៃតាំងតែពីចាប់ផ្តើម មានផ្ទុះកូវីដដំបូងមកម្ល៉េះ ។

អភិបាលរង នៃកោះភូកេត លោក Piyapong Choowong បាននិយាយថា នៅពេលដែលយើងអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅលើកោះ ចន្លោះពី៧០ទៅ៨០ភាគរយ ហើយនោះយើងនឹងអាចទទួល ស្វាគមន៍ភ្ញៀវ ទេសចរណ៍ ដែលបានទទួលវ៉ាក់សាំងរូចរាល់ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដូចមុនឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top