នកចាត់ការ Mauricio Pochettino បានណែនាំឲ្យ PSG ត្រូវបង្ហាញទម្រង់លេងឲ្យល្អសម្រាប់ជើងទីពីរនៅផ្ទះខ្លួនឯង មិនត្រូវធ្វើដូចកាលជួប Barcelona កាលពីខែមុនឡើយ។
គេនៅចាំបានថា កាលពីវគ្គ១៦ក្រុមចុងក្រោយជើងទីមួយ ក្នុងទឹកដីប្រទេសអេស្បា៉ញ PSG បានយកឈ្នះ Barca ៤-១។ ប៉ុន្តែពេលដែលត្រឡប់មកកាន់ប្រទេស បារាំងវិញ ក្រុមទាំងពីរលេងបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។
មិនសូវខុសគ្នាទេ ក្នុងវគ្គ៨ក្រុមចុងក្រោយវិញ PSG បានយកឈ្នះ ៣-២ លើ Bayern Munich នៅប្រទេសអាល្លឺម៉ង់។ ដូច្នេះហើយលោក Pochettino បានផ្ដាំកូនក្រុមថា ជើងទីពីរដាច់ខាតត្រូវលេងឲ្យល្អជាងកាលប៉ះ Barcelona។
ក្រោយចប់ការប្រកួតកាលពីយប់មិញ Pochettino បាននិយាយថា លោកសប្បាយចិត្តនឹងលទ្ធផលនេះ ជាមួយអាកប្បកិរិយារបស់ក្រុមដែលរកឃើញខ្លួនឯង ក្នុងស្ថានភាពលំបាកទល់នឹងក្រុមល្អនៅអឺរ៉ុប។ យ៉ាងណាមិញ PSGនៅសល់មួយប្រកួតទៀត មាន៩០នាទីដើម្បីលេង។ កាលជួប Barca ប្រកួតជើងទី១និង២ លទ្ធផលចេញមកខុសគ្នា។ លោកសង្ឃឹមក្រុមនឹងបង្ហាញទម្រង់លេងល្អជាងកាលជួប Barca៕
ប្រភព៖ sabay