កីឡា

លោក Pochettino ធ្វើការអះអាង ដ៏មានទំនុកចិត្ត មួយថា Mbappe នឹងបន្តលេងនៅ PSG

The Goal ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid មកដល់ពេលនេះ ហាក់ដូចជាមិនទាន់បោះបង់ ឱកាសក្នុងការទាក់ទង ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធឆ្នើម Mbappe ឡើយពីប្រទេសបារាំង។

ទោះបីជាយ៉ាងណា ក្តីគ្រូបង្វឹក ក្លឹប PSG លោក Mauricio Pochettino បានចេញមកធ្វើការអះអាង ចុងក្រោយមួយទៀត ដោយមានទំនុកចិត្តថា កីឡាករបារាំងរូបនេះនឹងមិនធ្វើការ ចាកចេញទៅណាឡើយ ក្រៅតែពីក្លឹបរហូត ដល់រដូវ កាលក្រោយ។

លោក Pochettion បានឆ្លើយតប ទៅនឹងសំណួរ ថា តើ Mbappe ពិតជាអាចចាកចេញ ឬយ៉ាងណានោះគាត់បាន បញ្ជាក់បែបនេះថា ១០០ភាគរយគាត់នឹងបន្តហើយរូប គាត់ក៏នឹងបន្តរស់ នៅនិង ដឹកនាំ PSG ១០០ភាគរយដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top