ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ព្រមានអំពីស្ថានការណ៍ កាន់តែអាក្រក់ នៅក្នុងប្រទេសកូរ៉េ ខាងជើង

បរទេស ៖ ប្រមុខរដ្ឋកូរ៉េខាងជើង លោកគីមជុងអ៊ុន បានផ្តល់នូវការ វាយតម្លៃអវិជ្ជមានមួយ ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសរបស់លោក ក្នុងសន្និសីទនយោបាយមួយ នៅទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកគីម ជុងអ៊ុន បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាបើកទៅកាន់ កិច្ចប្រជុំនៃលេខាធិការកោសិកា របស់គណបក្សពលករ កាលពីថ្ងៃអង្គារ ខណៈដែលកូរ៉េខាងជើង នៅតែបន្តស៊ូទ្រាំ នឹងការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយ សហរដ្ឋអាមេរិក និងការបន្តចាក់សោរ ប្រទេសដោយមេរោគ។

លោកគីម បាននិយាយថា “ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន…សូម្បីតែនៅក្នុងស្ថានភាព ដ៏អាក្រក់បំផុត ដែលយើងត្រូវជំនះឧបសគ្គ ជាច្រើនដែលមិនធ្លាប់មានពីមុនមក គឺអាស្រ័យលើតួនាទី របស់កោសិកាអង្គការមូលដ្ឋាន របស់គណបក្ស” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top