អាមេរិក៖កម្ពស់ទឹកសមុទ្រនឹងកើនឡើង នៅភាគខាងត្បូងរដ្ឋ New Jersey បន្ទាប់ប់ការសិក្សាបានរកឃើញថា តំបន់នេះស្ថិតក្នុងចំណោមតំបន់ ឆ្នេរខាងកើតចំនួន៦នឹងមានទឹកកើនឡើង ១,៤ អ៊ីញរៀងរាល់ទសវត្សរ៍ នៃសតវត្សរ៍ទី ២០ ដែលជាអត្រាលឿនបំផុត ក្នុងរយៈពេល២០០០ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមដឹកនាំដោយសាកលវិទ្យាល័យ Rutgers កំណត់កម្រិតទឹកសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិកបាន កើនឡើងយ៉ាងលឿននៅសតវត្សរ៍ទី ២០ បើប្រៀបធៀបទៅនឹងរយៈពេល ២០០០ឆ្នាំចុងក្រោយនេះ ជាមួយនឹងការកើនឡើងយ៉ាងលឿនបំផុតនៅក្នុងរដ្ឋ Garden ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគលើកម្រិតនៅទីតាំងចំនួន ៦ ក្នុងទីក្រុង Connecticut ទីក្រុងញូវយ៉ក រដ្ឋ New Jersey និងរដ្ឋ North Carolina ដោយបង្ហាញពីទីតាំងដែលបានជួបប្រទះនូវកម្ពស់ទឹកសមុទ្រ ១,៤ អ៊ីញនៅក្នុងចំនួនសរុបពី ១៩០០ ទៅ ២០០០ ។ ទោះយ៉ាងណានៅភាគខាងត្បូងរដ្ឋ New Jersey មានអត្រាលឿនបំផុតជាមួយនឹងប្រហែល ០,៦៣អ៊ីញក្នុងមួយទសវត្សរ៍នៅតំបន់ខ្លះនិង ០,៦ អ៊ីញក្នុងតំបន់ផ្សេងទៀត។
ការកើនឡើងនៃកម្ពស់ទឹកសមុទ្រនេះ បើយោងតាមអ្នកស្រាវជ្រាវ ថា សកម្មភាពទំាងនេះរួមចំណែកដល់ការរលាយទឹកកក និងមហាសមុទ្រក្តៅ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។តាមរយៈការស្វែងយល់ពីដំណើរការផ្សេងៗ គ្នាតាមពេលវេលា និងរួមចំណែកដល់ការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ យើងអាចប៉ាន់ប្រមាណ បានត្រឹមត្រូវជាងមុន អំពីការរួមចំណែកនាពេលអនាគតនៅទីតាំងជាក់លាក់។
ការផ្លាស់ប្តូរអាកាសធាតុបានក្លាយជាការផ្តោតអារម្មណ៍ ដ៏សំខាន់មួយក្នុងចំណោមសហគមន៍ វិទ្យាសាស្ត្រក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានជំរុញភ្នែករបស់ពួកគេមើលទៅកាន់កោះ ទីក្រុង និងទឹកដីទាប ជាមួយនឹងផ្ទាំងទឹកកក រលាយ និងមហាសមុទ្រក្តៅកម្រិតទឹកសមុទ្រកំពុងធ្វើឲ្យទីតាំងបែបនេះងាយរងគ្រោះដោយទឹកជំនន់ និងការខូចខាតដោយសារព្យុះ៕