ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន៖ ទឹកកកតំបន់អង់តាក់ទិក កំពុងរលាយលឿនជាងការរំពឹងទុក ហើយអាចនឹងបង្កើនកម្ពស់ទឹក សមុទ្រដល់ទៅ៦៥ ស.ម

ស៊ុយអែត៖ តាមការសិក្សាបានព្រមានថា ផ្ទាំងទឹកកក Thwaites នៅភាគខាងលិចអង់តាក់ទិកទឹកកំពុងក្តៅខ្លាំង និងធ្វើឲ្យទឹកកករលាយលឿនជាងការគិត ពីមុនរបស់ក្រុមអ្នកវិទ្យាសាស្រ្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទិន្នន័យដែលទទួលបានពីយន្តរ៉ូបូត ក្រោមទឹកដែលធន់ទ្រាំទឹកកកបង្ហាញពី Thwaites ត្រូវបានគេដាក់ឈ្មោះថា Doomsday Glacier ត្រូវបង្កឡើងដោយទឹកក្តៅខ្លាំងជាងអ្វីដែលគេជឿ។ Thwaites នៅអង់តាក់ទិកខាងលិចគឺជាទំហំ របស់ចក្រភពអង់គ្លេស និងរលាយក្នុងអត្រាប្រកាសអាសន្ន។

ប្រសិនបើផ្ទាំងទឹកកក បាក់វានឹងនាំឲ្យមានការកើនឡើងនូវកម្ពស់ទឹកសមុទ្រប្រហែល៦៥ ស.ម ហើយស្មើនឹង ៤ ភាគរយនៃកម្រិតទឹកសមុទ្រពិភពលោកកើនឡើងជារៀងរាល់ឆ្នាំ។ ការស៊ើបអង្កេតត្រូវបានប្រមូល ដោយនាវាមុជទឹក Ran បានធ្វើដំណើរនៅក្រោមផ្ទាំងទឹកកក ជាផ្នែកមួយនៃផ្ទាំងទឹកកកអង់តាក់ទិកខាងលិច។

ទិន្នន័យត្រូវបានប្រមូលលើកម្លាំងសីតុណ្ហភាព និងអុកស៊ីសែននៃទឹកនៅក្រោមផ្ទាំងទឹកកក។ អ្នកដឹកនាំសាស្រ្តាចារ្យ Anna Wahlin នៃសាកលវិទ្យាល័យGothenburg ប្រទេសស៊ុយអែតបាននិយាយថា ទាំងនេះគឺជាការវាស់វែងដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្រោមផ្ទាំងទឹកកក Thwaites ។

វាបានធ្វើអាប់ដេតនៃការយល់ដឹង របស់អ្នកវិទ្យាសាស្ត្រអំពីដីក្រោមទឹក ហើយបានរកឃើញបណ្តាញចំនួន៣ដែលទឹកក្តៅចូល និងសាយភាយនៅពីក្រោម Thwaites ។ អ្នកស្រាវជ្រាវនិយាយថាចំណាប់អារម្មណ៍មួយ ត្រូវបានយកចិត្តទុកដាក់ជាពិសេសនៅពេលវាបង្ហាញផ្លូវឆ្លងកាត់ ទៅកោះផេនកោះឆៀងខាងជើង៕

Most Popular

To Top