ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ផ្ទុះ រោងចក្រនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតកាលពី ឆ្នាំ១៩៨៦ នាខែមេសា ដែលសម្លាប់មនុស្ស អស់រាប់ពាននាក់

ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសាក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់ នុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកបានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុបពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុកប៉ុន្តែអ្នកជំនាញជឿជាក់ថាមនុស្ស រាប់ពាន់នាក់បានស្លាប់ហើយរហូតដល់៧០០០០ នាក់បានរងការពុលយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបន្តបន្ទាប់មក។

លើសពីនេះទៀតផ្ទៃដីធំ ប្រហែលជាមិនអាចរស់នៅបានយូររហូតដល់១៥០ ឆ្នាំដែលស្ថិតនៅក្នុងរង្វង់ចម្ងាយប្រមាណជា១៨ម៉ាយល៍ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលមានឈ្មោះថាChernobyl ដែលជឿជាក់ថាមានមនុស្ស រស់នៅប្រមាណជាជិត១៥០០០០នាក់ ដែលផ្លាស់ប្តូរទីកន្លែងរស់នៅចេញពីតំបន់នោះ។

Chernobyl ជារោងចក្រដែលត្រូវ បានសាងសង់ដោយសហភាពសូវៀតមានម៉ាស៊ីន រ៉េអាក់ទ័រកម្លាំង១០០០ មេហ្គាវ៉ាត់នៅក្នុងទីក្រុង Pripyatហើយស្ថិតនៅក្នុងពេលនៃការផ្ទុះវាត្រូវបានគេដឹងថាជារោងចក្រ ថាមពលនុយក្លេអ៊ែរធំបំផុតនិងចាស់ជាងគេ មួយនៅលើពិភពលោក។

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top