បរទេស ៖ មានប្រទេសចំនួន ៦០ រួមទាំងប្រទេសក្រីក្របំផុត នៅលើ ពិភពលោក អាចនឹងត្រូវពន្យាពេល នៃការចាក់ថ្នាំវ៉ាក់សាំងវ៉ាក់សាំង បង្ការ វីរុសដូសដំបូង ដោយសារតែស្ទើរតែគ្រប់ការ ចែកចាយវ៉ាក់សាំង តាមរយៈកម្មវិធីសកល ដែលមានគោលបំណង ជួយបណ្តាប្រទេសទាំងនោះ គឺមានការរាំងស្ទះ រហូតដល់ចុងខែមិថុនា ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌល COVAX ដែលជាគំនិតផ្តួចផ្តើម ជាសកល ក្នុងការផ្តល់វ៉ាក់សាំង ដល់បណ្តាប្រទេសដែលខ្វះ ដើម្បីចរចារកការផ្គត់ផ្គង់ ខ្វះខាតដោយខ្លួន ពួកគេកាលពីសប្តាហ៍មុន បានចែកចាយច្រើនជាង ២៥,០០០ ដូស ទៅប្រទេស ដែលមានប្រាក់ចំណូលទាប តែពីរក្នុងមួយថ្ងៃ។ ការបញ្ជូណទាំងអស់ ត្រូវបានបញ្ឈប់ ចាប់តាំងពីថ្ងៃច័ន្ទ។
ក្នុងអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ យោងតាមទិន្នន័យដែលបានចងក្រងជារៀងរាល់ថ្ងៃដោយ UNICEF បានអោយដឹងថា ចំនួនវ៉ាក់សាំងដូសតិចជាង ២ លាន តាមមជ្ឈមណ្ឌល COVAX ត្រូវបានគេដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៩២ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលចំនួននេះ បើធៀបទៅ គឺចាក់នៅក្នុងប្រទេសអង់គ្លេសតែមួយ។
កាលពីថ្ងៃសុក្រប្រធានអង្គការសុខភាពពិភពលោកបានស្តីបន្ទោស“ អតុល្យភាពដ៏គួរឱ្យភ្ញាក់ផ្អើល” ក្នុងការចាក់វ៉ាក់សាំងការពារនៅក្នុងពិភពលោក ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreysus បាននិយាយថាខណៈដែលមនុស្សម្នាក់ក្នុងចំណោម ៤ នាក់នៅក្នុងប្រទេសអ្នកមានបានទទួលថ្នាំបង្ការ ចំណែកប្រទេសក្រីក្រវិញ គឺមនុស្សម្នាក់ក្នុងចំណោម ៥០០ នាក់ បានទទួលការចាក់ថ្នាំបង្ការ។
កង្វះវ៉ាក់សាំងភាគច្រើនកើតចេញ ពីការសំរេចចិត្តរបស់ឥណ្ឌា ក្នុងការបញ្ឈប់ការនាំវ៉ាក់សាំង ពីរោងចក្រនៅវិទ្យាស្ថាន Serum របស់ខ្លួនដែលផលិតភាគច្រើន នៃចំនួនថ្នាំ AstraZeneca ដែលលើសលប់ដែល COVAX ពឹង ផ្អែកលើការផ្គត់ផ្គង់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនពិភពលោក នៅពេលដែលមេរោគឆ្លងកំពុងរីករាលដាល ពាសពេញពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា