William Adams ត្រូវបានគេស្គាល់ច្បាស់ តាមរយៈឈ្មោះ របស់លោកថា Will.i.am កំពុងប្រើគំនិតច្នៃប្រឌិត របស់លោកដើម្បីជួយការពារមនុស្ស ពីការឆ្លងវីរុស ដែលកំពុងរីករាលដាល ហើយកំពុងផលិតនឹងបច្ចេកវិទ្យាចុងក្រោយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
តារាចម្រៀងរ៉េបរូបនេះបានបង្កើតកម្មវិធី ‘Xupermask’ ដែលជារបាំងឆ្លាតវៃមានតម្លៃ ២៩៩ ដុល្លារ បំពាក់ដោយកាសអាចលុបសំឡេងរំខានស្រដៀងនឹង AirPods របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple រួមជាមួយនឹងរន្ធសាក និងអំពូល LED នៅខាងមុខ ។
Will.i.am ជាសមាជិកស្ថាបនិក នៃក្រុម Black Eyed Peas បានចាប់ដៃគូ ជាមួយឈ្មោះល្បី ៗ ជាច្រើនដើម្បីបង្កើត ជារបាំងឆ្លាតវៃរួម មានអ្នកច្នៃម៉ូដ Honeywell និង Hollywood លោក Jose Fernandez បានរចនាឈុតសម្លៀកបំពាក់ ពណ៌ស របស់ម៉ាក SpaceX ។
ប្រព័ន្ធគ្របមុខបែប វិទ្យាសាស្ត្រ មានលក្ខណៈពិសេស នៃប្រព័ន្ធចម្រោះទឹក HEPA របស់Honeywell ដាក់នៅខាងក្នុង របាំងស៊ីលីកុន ដែលមានក្រណាត់ស្រោប នៅលើចំហៀងទាំងអស់នេះ ត្រូវបានគេមើលទៅលើ ៕ ដោយ៖លី ភីលីព


