ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ កោះតៃវ៉ាន់ ៖ យន្តហោះចម្បាំងចិន ២៥គ្រឿង រួមទាំងយន្តហោះ ទម្លាក់គ្រាប់បែក ៤គ្រឿងផង ចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារ អាកាសរបស់ខ្លួន

បរទេស៖ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចខ្វះបាន នៃទឹកដីរបស់ខ្លួន និងបញ្ជូននាវាយោធា និងយន្តហោះរបស់ខ្លួន ជាទៀងទាត់ទៅល្បាត ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ។

យោងតាមតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិ កោះតៃវ៉ាន់បាននិយាយថា យន្ដហោះ របស់កងទ័ពអាកាសចិនចំនួន ២៥ គ្រឿង បានចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារអាកាស របស់ខ្លួន កាលពីថ្ងៃច័ន្ទ។

ក្រសួងការពារជាតិ របស់កោះនេះ បានឱ្យដឹងទៀតថា មានយន្តហោះចម្បាំងចំនួន ១៨ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿង ក្នុងចំណោមយន្តហោះចិនទាំងនោះ។

សូមជម្រាបថា នេះមិនមែនជាលើកទី ១ ទេដែលកោះតៃវ៉ាន់ រាយការណ៍អំពីឧប្បត្តិហេតុបែបនេះ។ កាលពីខែមុនកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានពង្រាយយន្តហោះចម្បាំង ដើម្បីទៅការពារពីយន្ដហោះចិន ដែលហោះនៅជិតទឹកដីកោះនេះ។ ក្រសួងការពារជាតិកោះនេះបានរាយការណ៍ នៅពេលនោះថា យន្តហោះកងទ័ពអាកាសចិនចំនួន ២០ គ្រឿងបានហោះចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណកោះនេះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top