កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៩ គ្រឿងទៀត នៃការប្រកួតកីឡាអត្តពល កម្មជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ថ្ងៃទី២

ភ្នំពេញ៖​ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាសចំនួន ២ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នៅបើកឆាតដំបូង ការប្រកួតរៀបចំដោយឡើង សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ធំដណ្តើមមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
ក្រុមកីឡាករ-កីឡាការិនីខេត្តកណ្តាលដណ្តើមមេដាយមាសចំនួន ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីខេត្តកំពង់ស្ពឺដណ្តើមមេដាយមាសចំនួន ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីភ្នំពេញដណ្តើមមេដាយមាសចំនួន ១ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ មានរាជធានីខេត្តចូលរួមចំនួន ១៤ ដែលមានកីឡាករ-កីឡាការិនីចំនួន ១៦៩ នាក់ដូចជាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តសៀមរាប៕ ដោយ៖លី ភីលីព

Most Popular

To Top