កីឡា

ក្រុមអត្តពលិក ក្រសួងការពារជាតិ ឈ្នះមេដាយមាស ២គ្រឿង នៃការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិ គ្រងតំណែងជើងឯក ខណៈក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯករង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានការចូលរួមពីប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧) ។

នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ការ ប្រកួតកីឡាប៊ូលនិងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ជាផ្លូវការ ។

ចំពោះលទ្ធផលការប្រកួត ៖ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ២គ្រឿង និងប្រាក់១គ្រឿង ក្រសួងមហាផ្ទៃ តំណែងជើងឯករង ដោយដណ្តើមបានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង ទីស្តីការគណៈរដ្ឋមន្តី្រ ដណ្តើមបានមេដាយមាស ១គ្រឿង និងសំរិទ្ធ ២គ្រឿង ។

ចំណែក ក្រុមប៉េង់សម្តេច វិបុសបញ្ញា សុខ អាន ខេត្តតាកែវ មេដាយមាស ១ គ្រឿង និងសំរិទ្ធ ២គ្រឿង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរិទ្ធ១ ហើយខេត្តបាត់ដំបង និងខេត្តកំពង់ធំ ទទួលបានមេដាយប្រាក់ ។
ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯក ថ្នាក់ជាតិ ឆ្នាំ២០ ២២ ក៏មិនខុសពីឆ្នាំមុនដែរ គឺ សហព័ន្ធ បានផ្ដល់ការអនុញ្ញាត ទៅកាន់តំបន់ទាំង៥ និង៤ស្ថាប័ន រៀបចំការប្រកួតកីឡាប៊ូល និង ប៉េតង់ ដើម្បីសម្រិតសម្រាំងជ្រើសរើស យកជ័យលាភី ចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ មកធ្វើការប្រកួតជើងឯក ថ្នាក់ជាតិនៅរាជធានីភ្នំពេញ នាឱកាសនេះ។ ការប្រកួតនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧) ដោយចែកជា ៥ វិញ្ញាសា (រូបមន្តវិលជុំ) រួមមាន ៖ វិញ្ញាសាបុរស-នារី ១ទល់ ១ វិញ្ញាសាយុវជន-យុវនារី ក្រោម ១៨ឆ្នាំ១ទល់១ និងវិញ្ញាសា បុរស-នារី ចម្រុះ២ ទល់ ២ ៕

Most Popular

To Top