ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អ្នកជំងឺ COVID-១៩ ទទួលរងនូវជំងឺ ដាច់សរសៃឈាមខួរក្បាល ងាយនឹងស្លាប់ជិត៣ដង ជាងអ្នកជំងឺដាច់សរសៃ ឈាមខួរក្បាល ដោយគ្មានមេរោគ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មានវីរុស ហើយបន្ទាប់មក មានជំងឺដាច់ សរសៃ ឈាមខួរក្បាល គឺហាក់ដូចជាស្លាប់ជិត៣ដងបើធៀប នឹងអ្នកដែលមានជំងឺ ដាច់សរសៃឈាមខួរក្បាល ។ លើសពីនេះទៅទៀត អ្នកជំងឺ COVID-១៩ បានរួចផុតពីជំងឺដាច់ សរសៃឈាមខួរក្បាល មានរយៈពេលយូរ នៅមន្ទីរពេទ្យ ហើយមានផលវិបាក ផ្នែកវេជ្ជសាស្ត្រច្រើនជាង អ្នកគ្មានលក្ខខណ្ឌទាំង២ ។
អ្នកស្រាវជ្រាវជាន់ខ្ពស់លោក Adam Adam Havenon ជាជំនួយការ សាស្រ្តាចារ្យ ផ្នែកសរសៃប្រសាទ នៅសាកលវិទ្យាល័យសុខភាព Utah បាននិយាយថា នេះគឺជាការសិក្សាដំបូង បង្អស់មួយ បង្ហាញពីអ្នកជំងឺ ដែលមានជំងឺដាច់ សរសៃឈាម ក្នុងខួរក្បាលមានសម្ពាធ ឈាមខ្ពស់អាចមាន ហានិភ័យខ្ពស់ នៃការស្លាប់ក្នុងមន្ទីរពេទ្យ ។
ការរកឃើញនេះតម្រូវឲ្យមាន ការសិក្សាបន្ថែម និងការព្យាបាល ដែលមានសក្តានុពល កាន់តែខ្លាំង ចំពោះលក្ខខណ្ឌណាមួយ ។ ជំងឺដាច់សរសៃ ឈាមខួរក្បាលមាន២ប្រភេទធំៗ គឺជំងឺដាច់សរសៃឈាម ខួរក្បាល ischemic និងជំងឺដាច់សរសៃ ឈាមខួរក្បាល ។
ជំងឺដាច់សរសៃឈាមខួរ ក្បាលកើតឡើង នៅពេលលំហូរ ឈាមត្រូវបានស្ទះ ដល់ខួរក្បាល ចំណែក ជំងឺដាច់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលសរសៃ ឈាមខ្សោយ នៅក្នុងខួរក្បាល ដាច់និងហូរឈាមទៅក្នុងសរីរាង្គ ។
ប្រហែលជា ៨៧ ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់ គឺជាជំងឺដាច់សរសៃឈាមខួរក្បាល ។ ការសិក្សាថ្មីៗបានបង្ហាញថា ការព្យាបាលមេរោគ COVID-១៩ បង្កើនហានិភ័យ នៃជំងឺដាច់សរសៃឈាម ខួរក្បាល ដូចជាការសិក្សាពី Weill Cornell Medicine នៅទីក្រុងញូវយ៉កបានរកឃើញថា អ្នកជំងឺមានជំងឺ COVID-១៩ ងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងអ្នកជំងឺផ្តាសាយ៕ដោយ៖លី ភីលីព