ព័ត៌មានអន្តរជាតិ

ប្លាស្ទិក ៤ពាន់លាន មកពីទូទាំងពិភពលោក លើឆ្នេរខ្សាច់ នៃកោះប៉ាស៊ីហ្វិក ដាច់ស្រយាល ចម្ងាយ ៣,០០០ ម៉ាយល៍ ពីទ្វីបដែលនៅជិតបំផុត

អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ភាគល្អិតប្លាស្ទិច រាប់ពាន់លានដុំបានបោកបក់ ត្រូវបានគេរកឃើញ នៅលើដីខ្សាច់ នៃកោះប៉ាស៊ីហ្វិក ដាច់ស្រយាលមួយពី ទូទាំងពិភពលោក ទោះបីស្ថិត នៅចម្ងាយ ៣.០០០ ម៉ាយ ពីទ្វីបដែលនៅជិតបំផុត ក៏ដោយនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ បានរកឃើញប្លាស្ទិក នៅលើដីខ្សាច់ទំហំ ២ អ៊ីញនៅលើកោះHenderson ដែលជាកោះមួយ ក្នុងចំណោមចំនួន៤ បង្កើតជាកោះPitcairn ។ ការរកឃើញនេះ បានធ្វើឲ្យក្រុមនេះ មានការភ្ញាក់ផ្អើល ជាខ្លាំង ដែលបានទៅលេងកោះគ្មាន មនុស្សរស់ នៅជាលើកដំបូង មានចម្ងាយ ៣.០០០ ម៉ាយពីអាមេរិកខាងត្បូងក្នុងឆ្នាំ ២០១៥ ដើម្បីពិនិត្យមើលភាព ប្រថុយនៃប្លាស្ទិច ។

ពួកគេបានត្រឡប់មកវិញ នៅឆ្នាំ ២០១៩ ហើយបានរកឃើញថា បរិមាណប្លាស្ទិចបានកើនឡើងពី ២ ក្រាមក្នុង មួយម៉ែត្រការ៉េ នៅពេលដែល ពួកគេឆែកនៅឆ្នាំ ២០១៥ ដល់ជាង ២៣ ក្រាមក្នុងមួយម៉ែត្រការ៉េ ។ ពួកគេបានរកឃើញ ឆ្នេរខ្សាច់ ចំនួន ៣ របស់កោះគ្របដណ្ដប់ ដោយសំរាម និងកម្ទេចកម្ទីដែលបានធ្វើដំណើររាប់រយម៉ាយល៍តាមរយៈចរន្តមហាសមុទ្រ ដ៏មានឥទ្ធិពលពីគ្រប់ទិសទីនៃផែនដី ។

វេជ្ជបណ្ឌិត Alex Bond អ្នកស្រាវជ្រាវ ជាន់ខ្ពស់ នៃការសិក្សា បាននិយាយថា សំរាមជាច្រើនត្រូវបានរកឃើញ នៅលើកោះនេះក្នុងចម្ងាយ ២ អ៊ីញនៃខ្សាច់មិនមែន ជារឿងថ្មីទេ ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ប្រដាប់ប្រដាក្មេងលេង ត្រូវបានបញ្ចេញដំបូង ក្នុងទសវត្សទី ៨០ និង៩០ ក្នុងចំណោមការបំពុល បរិស្ថាននៅលើឆ្នេរ ។

កោះ Henderson ត្រូវបានគេជឿថា ជាកន្លែងមួយ ដែលនៅសល់ចុងក្រោយនៅលើផែនដី ដែលគ្មានទំនាក់ទំនង ជាមួយមនុស្ស ហើយស្ថិតនៅក្នុងចម្ងាយ ដាច់ស្រយាល របស់វាទាក់ទង នឹងស្ថានភាព បេតិកភណ្ឌពិភពលោក របស់យូណេស្កូ ៕ដោយ៖លី ភីលីព

Most Popular

To Top