ព័ត៌មានអន្តរជាតិ

ត្រីឆ្លាមពណ៌ស ដ៏ធំទើឆ្នេរអង់គ្លេស នៅរដូវក្តៅ បន្ទាប់ពីក្លាយជាអ្នកឆ្លង មហាសមុទ្រ អាត្លង់ទិកទី ២ នៅពេលវាហែល បត់ខុសទិសដៅ

អង់គ្លេស ៖ ត្រីឆ្លាមពណ៌ស ដ៏វែងប្រវែងជាង ៥ ម៉ែត្រ បានហែលឆ្លងមហាសមុទ្រ អាត្លង់ទិក ដែលជាអ្នកឆ្លងដែន ទឹកលើកទី ២ ក្នុងប្រវត្តិសាស្ត្របានធ្វើដូច្នោះ ហើយប្រភេទ សត្វបនេះ អាចហែល ទៅដល់ឆ្នេរអង់គ្លេស នៅរដូវក្តៅនេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ត្រីឆ្លាមសញីមានទម្ងន់ ៣.៥៤១ ផោន ឈ្មោះថា Nukumi ជាធម្មតាហែលទឹកឡើង លើឆ្នេរសមុទ្រខាងកើត នៃអាមេរិក និងកាណាដា បែរជាសត្វត្រីហែលខុសទិសដៅ មិននឹកស្មាន ដល់ទៅវិញ ។ អ្នកវិទ្យាសាស្ត្រកំពុងតាមឃ្លាំមើល សត្វត្រីញីមួយក្បាល បានប្រមូលផ្ដុំគ្នា នៅភាគខាងជើង មហាសមុទ្រអាត្លង់ទិច ។

ប្រភេទសត្វដែលធ្វើចលនា ដូចជាត្រីឆ្លាមពណ៌ស ដ៏កម្រនឹងឆ្លងកាត់ពាក់កណ្តាល អាត្លង់ទិក Ridge ជារនាំងនៅកណ្តាល មហាសមុទ្រ ប៉ុន្តែ Nukumi បានធ្លាក់ចុះនៅដើមខែនេះ ហើយត្រីឆ្លាមសញី បានបន្តដំណើរទៅមុខទៀត អាចរកឃើញតាមព្រុយត្រី របស់ត្រីឆ្លាមសញី ដើម្បីរកទីតាំង GPS ត្រឡប់ទៅរកអ្នកតាមដាន ត្រីឆ្លាមនៅអង្គការ វិទ្យាសាស្ត្រ OCEARCH ។

ត្រីឆ្លាមពណ៌សដ៏អស្ចារ្យតែមួយគត់ បានបើកឆ្លងកាត់ គឺត្រីឆ្លាមពណ៌ស Lydia នៅ ខែមេសា ឆ្នាំ ២០១៤ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ភ្ញាក់ផ្អើលជាមួយ នឹងការធ្វើដំណើរវីរភាព ទៅឆ្នេរព័រទុយហ្កាល់ ។ ការធ្វើដំណើររយៈពេល២ខែ របស់Nukumi ក្នុងចម្ងាយ ១.៧០០ ម៉ាយពីឆ្នេរសមុទ្រ អង់គ្លេស ហើយអ្នកជំនាញបានសារភាពថា សត្វត្រីញីនេះមាន សមត្ថភាពអាចទៅដល់ឆ្នេរ ចក្រភព អង់គ្លេស។
អ្នកជំនាញចាត់ ទុកថា ត្រីឆ្លាមពណ៌ស ញីមួយក្បាលដ៏ អាចធ្វើដំណើរបាន ព្រោះវាអាចមានផ្ទៃពោះហើយកំពុង តែរកកន្លែង ដើម្បីផ្តល់កំណើតឲ្យឆ្ងាយ ពីសត្វឈ្មោល ដែលឈ្លានពានរបស់វា ។ លោកបណ្ឌិត Bob Hueter ប្រធានអ្នកវិទ្យាសាស្ត្ររបស់ OCEARCH បាននិយាយថា Nukumi បានឆ្លងកាត់ពីភាគខាងលិច នៃអាត្លង់ទិកទៅភាគខាងកើត នៃអាត្លង់ទិចលើកណ្តាល អាត្លង់ទិក Ridge ជាលក្ខណៈបែង ចែករវាងខាងលិច និងខាងកើត ៕ដោយ៖លី ភីលីព

Most Popular

To Top