សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានធ្វើការតវ៉ាយ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងការទាមទារទឹកដី ជាថ្មីរបស់ជប៉ុន ចំពោះប្រជុំកោះដុកដូ ដែលហៅថា តាកេស៊ីម៉ា ដោយប្រទេសជប៉ុន ស្ថិតនៅកណ្តាលរវាងប្រទេសទាំងពីរ ។
ក្រសួងការបរទេស ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលធ្វើបាតុកម្មយ៉ាងខ្លាំង ប្រឆាំង នឹងប្រទេសជប៉ុន ជុំវិញការអះអាងឥតប្រយោជន៍ម្តងហើយម្តងទៀតរបស់ខ្លួន ចំពោះប្រជុំកោះដុកដូ ដែលជាទឹកដីរបស់យើងយ៉ាងច្បាស់ ជាប្រវត្តិសាស្ត្រភូមិសាស្ត្រ និងច្បាប់អន្តរជាតិ តាមរយៈសៀវភៅខៀវការទូត ។
ក្រសួងការពារជាតិជប៉ុន បានទទូចឲ្យរដ្ឋាភិបាលក្រុងតូក្យូ ដកការទាមទារមកវិញភ្លាមៗ ដោយអះអាងថា កូរ៉េខាងត្បូង នឹងចាត់វិធានការម៉ឺងម៉ាត់ ជាមួយការបង្កហេតុណាមួយ របស់ជប៉ុន ប្រឆាំងនឹងកោះតូចៗ នៅភាគខាងកើតរបស់ប្រទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាន ឲ្យដឹង ថា ក្រសួងបានកោះហៅលោក ហ៊ីរ៉ូហ៊ីសាសូម៉ាអនុប្រធានបេសកកម្មនៅឯស្ថានទូតជប៉ុន ក្នុងទីក្រុងសេអ៊ូល ឲ្យធ្វើការតវ៉ាប្រឆាំង នឹងឯកសារគោលនយោបាយ ការបរទេសប្រចាំឆ្នាំរបស់ជប៉ុន។
កូរ៉េខាងត្បូង បានស្តារអធិបតេយ្យភាព របស់ខ្លួនលើកោះដុកដូ បន្ទាប់ពីការរំដោះឧបទ្វីបកូរ៉េ ពីអាណានិគមជប៉ុនឆ្នាំ១៩១០-៤៥ ។ ចាប់តាំងពីពេលនោះមកទីក្រុងសេអ៊ូល បានគ្រប់គ្រងកូនកោះតូចៗ ប្រកបដោយប្រសិទ្ធភាព ដោយមានការពង្រាយប៉ូលីស ការពារផងដែរ៕
ដោយ ឈូក បូរ៉ា