បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃនេះបានឲ្យដឹងថា អវកាសយានិកចំនួន៤នាក់ ដែលបានចាកចេញពីស្ថានីយ អវកាសអន្តរជាតិ ឬហៅកាត់ថា ISS កាលពីថ្ងៃសៅរ៍ម្សិលមិញ តាមរយៈយានអវកាស របស់ក្រុមហ៊ុន SpaceX បន្ទាប់ពីបានចំណាយពេល១៦០ថ្ងៃ នៅលើលំហអាកាសហើយ តាមផែនការវានឹងត្រូវចុះចត នៅត្រង់ចំណុចឆ្នេរ នៃរដ្ឋផ្លរីដា។
ក្រុមអវកាស យានិក ត្រូវបានគេបានដឹងថា ចាកចេញពីស្ថានីយនៅវេលាម៉ោង ប្រមាណជា៨និង៣៥នាទីម៉ោងសកល ដែលនឹងប្រើប្រាស់ រយៈពេល៦ម៉ោងកន្លះ ដើម្បីអាចមកដល់ផែនដីវិញ នៅវេលាម៉ោងប្រមាណជា២និង៥៧
នាទីម៉ោងសកល ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះអវកាសយានិក ចំនួន៧នាក់ទៀត ដែលកំពុងបន្តបេសកកម្មរបស់ខ្លួន នៅលើស្ថានីយអវកាសអន្តរជាតិ ដែលក្នុងនោះមានចំនួន៤នាក់ ដែលជាអាវកាសយានិកថ្មី និងទើបធ្វើដំណើរ ទៅដល់ទីនោះ កាលពីសប្តាហ៍មុនជាមួយ នឹងយានអវកាសរបស់ SpaceXផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី