ព័ត៌មានអន្តរជាតិ

អវកាសយានិក និងវរសេនីយ៍ឯក Nicole Aunapu Mann នឹងក្លាយជាស្ត្រីជនជាតិ ដើមអាមេរិកដំបូង គេបង្ហាញដាន ជើងក្នុងលំហ

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អវកាសយានិក និងកងម៉ារីន វរសេនីយ៍ឯកលោកស្រី Nicole Aunapu Mann នឹងក្លាយជាស្ត្រីជនជាតិ ដើមអាមេរិក ដំបូងគេ នៅក្នុងលំហ នៅពេលណាសាបញ្ជូន ក្រុមនាវិករបស់ខ្លួនទៅកាន់ ស្ថានីយអវកាសអន្តរជាតិក្នុងខែតុលា ។

លោកស្រី Mann បានហោះហើរ បេសកកម្មប្រយុទ្ធ របស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន មុនពេលត្រូវបានជ្រើសរើស ដោយណាសាកាលឆ្នាំ ២០១៣ ហើយបានបញ្ចប់ការបណ្តុះបណ្តាល បេក្ខជនរបស់នាង២ឆ្នាំក្រោយមក ។

លោកស្រី Mann ជាសមាជិកនៃក្រុម Wailacki នៃ Round Valley Indian Tribes នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ថា វាជាដំណើរដ៏វែងឆ្ងាយ ប៉ុន្តែវាពិតជាមានតម្លៃណាស់។ ការហ្វឹកហ្វឺនរបស់ណាសារបស់លោកស្រី Mann រួមមានការណែនាំដ៏ខ្លាំងក្លាក្នុងប្រព័ន្ធ ISS ការដើរលំហអាកាស ការបណ្តុះបណ្តាលភាសារុស្សី មនុស្សយន្ត និងការបណ្តុះបណ្តាលសរីរវិទ្យា។

លោកស្រី Mann បានបន្តថា ខ្ញុំមានអារម្មណ៍មោទនភាពខ្លាំងណាស់ វាជារឿងសំខាន់ ដែលយើងត្រូវ អបអរចំពោះភាព ចម្រុះរបស់យើង ហើយពិត ជាមានការប្រាស្រ័យ ទាក់ទងយ៉ាងជាក់លាក់ចំពោះមនុស្សជំនាន់ក្រោយ ។ លោកស្រី Mann នឹងក្លាយជាស្ត្រីជនជាតិ ដើមអាមេរិកដំបូងគេ នៅក្នុងលំហ ។ បុរសជនជាតិដើមអាមេរិកដំបូងគេនៅក្នុងលំហគឺ John Herrington កាលឆ្នាំ ២០០២ ។

លោកស្រីទទួលបាន សញ្ញាបត្រ ពីបណ្ឌិតសភាកងទ័ពជើងទឹក សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យស្ទែនហ្វដ និងជាអ្នកបើកយន្តហោះ សាកល្បងនៅក្នុង F/A-18 Hornet និង Super Hornet អំឡុងពេលអាជីពយោធា របស់លោកស្រី៕

Most Popular

To Top