ព័ត៌មានអន្តរជាតិ

ស្លាប់០២នាក់ ក្នុងអំឡុងពេលធ្លាក់ ឧទ្ធម្ភាគចក្រ០១គ្រឿង នៅអាហ្វ្រិកខាងត្បូង

ជូហាណេស្បើក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា នៅថ្ងៃចន្ទនេះ មនុស្សចំនួន០២នាក់បានស្លាប់ នៅគ្រាដែលឧទ្ធម្ភាគចក្រ ០១គ្រឿង ចូលក្នុងទន្លេ Umgeni នៅក្រុង Durban ខេត្ត KwaZulu-Natal នៅអាហ្វ្រិកខាងត្បូង។ ក្រុមពេទ្យជំនួយបានបញ្ជាក់ដូច្នេះ ។

លោក Robert McKenzie អ្នកនាំពាក្យមកពីក្រុមសេវាកម្ម គ្រូពេទ្យសង្គ្រោះបន្ទាន់ប្រចាំក្រុង KwaZulu-Natal បានឲ្យដឹងថា “ក្រុមសេវាកម្មសង្គ្រោះបន្ទាន់ កំពុងតែនៅកន្លែងកើតហេតុ ដែលឧទ្ធម្ភាគចក្រ បានធ្លាក់ នៅទន្លេ Umgeni” ។ អ្នកនាំពាក្យបានឲ្យដឹងទៀតថា “ឧទ្ធម្ភាគចក្របានធ្លាក់ នៅកោះមួយក្នុងចំណោម កោះជាច្រើននៅទន្លេនោះ” ។

អ្នកនាំពាក្យបាននិយាយថា ទំាងពីឡុត និងសហពីឡុត ដែលមានអាយុចន្លោះ៣០និង៤០ឆ្នាំ បាននស្លាប់នៅក្នុងពេលយន្តហោះធ្លាក់ ហើយក្រុមគ្រួសារ របស់បុរសទាំងពីរ ត្រូវបានគេប្រាប់ឲ្យដឹងពីការធ្លាក់នេះ ។

លោក Mckenzie បានបញ្ជាក់ថា “ក្រុមអ្នកស៊ើបអង្កេត នឹងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកអ្វីដែលបង្កឲ្យ ធ្លាក់យន្តហោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top