ព័ត៌មានអន្តរជាតិ

Blue Origin របស់លោក Jeff Bezos នឹងយកអតិថិជន បង់ប្រាក់ដំបូង របស់ខ្លួនទៅដល់ទីលំហ នៅថ្ងៃទី ២០ ខែកក្កដា

ក្រុមហ៊ុនបានប្រកាស នៅថ្ងៃពុធនេះថា ការដេញថ្លៃតាមអ៊ីនធើណេត ចាប់ផ្តើមពីថ្ងៃនេះ សម្រាប់កៅអីតែមួយ នៅលើជើងហោះហើរដឹកអ្នកដំណើរ ដំបូងក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos ទៅកាន់អាកាសនៅលើអវកាស ជាមួយគ្រាប់រ៉ុក្កែត New Shepard នៅថ្ងៃទី ២០ ខែកក្កដាខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនអាកាសចរណ៍ កំពុងធ្វើការដេញថ្លៃតាមប្រព័ន្ធអ៊ីនធើណេត សម្រាប់កៅអីមួយ នៅលើរ៉ុក្កែត New Shepard របស់ខ្លួនក្នុងនោះនឹងត្រូវប្រគល់ ជូនអ្នកដេញថ្លៃខ្ពស់បំផុត ។ ការដេញថ្លៃចាប់ផ្តើមនៅថ្ងៃនេះ ជាមួយនឹងការដេញថ្លៃបិទជិត រហូតដល់ថ្ងៃទី ១៩ ខែឧសភា បន្ទាប់មកនឹងបង្ហាញរាល់ការ ដេញថ្លៃតាមអ៊ីនធើណេត និងអនុញ្ញាតឲ្យអ្នកផ្សេងដេញ ថ្លៃបានខ្ពស់បំផុត ។

ហើយនៅថ្ងៃទី ១២ ខែមិថុនាការដេញថ្លៃបន្តផ្ទាល់ នឹងត្រូវធ្វើឡើងដើម្បីកំណត់អ្នកឈ្នះចុងក្រោយ ។ ក្រុមហ៊ុន Blue Origin បានចែករម្លែកនៅក្នុង សេចក្តីប្រកាសថា យើងកំពុងផ្តល់ជូន កៅអីមួយ នៅលើជើងហោះហើរដំបូងនេះ ទៅកាន់អ្នកដេញថ្លៃដែលឈ្នះការដេញថ្លៃ តាមអ៊ីនធើណេតរបស់ Blue Origin ។

ចំនួនទឹកប្រាក់ដេញថ្លៃដែលឈ្នះ នឹងត្រូវបានបរិច្ចាគដល់មូលនិធិ Blue Origin Club for the Future ដើម្បីជំរុញដល់មនុស្សជំនាន់ក្រោយ ដើម្បីស្វែងរកអាជីពនៅ STEM និង ជួយបង្កើតជីវិត នាពេលអនាគតក្នុងលំហ ។ Blue Originក៏ត្រូវបាន ដាក់ឈ្មោះដំណើរ លើកដំបូងរបស់ខ្លួន បន្ទាប់ពីអវកាសយានិក Alan Shepard ជាជនជាតិអាមេរិកដំបូង បានហោះចូលទៅក្នុង អវកាសកាលពី ៦០ ឆ្នាំមុន ៕

Most Popular

To Top