ប្រទេសថៃត្រូវការ ពេលវេលាច្រើនទៀត ដើម្បីអាចចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួន ដែលមានជាង ៦៩លាននាក់នៅទូទាំងប្រទេស បើតាមការគណនាពីសន្ទុះ នៃការចាក់ដ៏យឺតយ៉ាវរបស់អ្នកជំនាញ។
លោក អនុសន ធម្មឆៃ (Anusorn Dhamjai) អតីតគណៈកម្មការគោលនយោបាយ និងទទួលបន្ទុកគ្រប់គ្រងបំណុលសាធារណៈ របស់ក្រសួង ហិរញ្ញវត្ថុ (ថៃ) បានថ្លែងថា ថៃគួរជំរុញឲ្យចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច ៧០% របស់ប្រជាករក្នុងខែកក្កដា ខាងមុខនេះ។ ប្រសិនបើថៃនៅតែចាក់វ៉ាក់សាំងដូចសព្វថ្ងៃនេះ ដែលមួយថ្ងៃបានតែ ៥ម៉ឺនដូសនោះ គេត្រូវប្រើពេលពី ៥ ទៅ ៦ ឆ្នាំទើបធ្វើឲ្យស្ថានការណ៍វិលដូចដើមវិញ។
ធម្មឆៃ ថ្លែងក្រោយរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូឆា បានឯកភាពក្នុងការ បញ្ជាទិញវ៉ាក់សាំងបន្ថែម ១៥០ លានដូស។ លោកក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលគួរតែលើកទឹកចិត្ត ខាងពន្ធដារ ដោយការកាត់បន្ថយពន្ធលើបុគ្គល ឬផ្នែកឯកជន ដែលបានជួយលើកិច្ចការ ខាងសុខាភិបាលក្នុងការឆ្លងកូវីដ.១៩ ក្នុងរលកទី3 នេះ៕ប្រភព៖sabay