ព័ត៌មានអន្តរជាតិ

លោក ពូទីន ត្រួតមើលអំណាច យោធារុស្ស៊ី ស្របពេលមានភាពតានតឹង ជាមួយលោកខាងលិច

បរទេស៖ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យនេះ បានធ្វើការត្រួត មើលពិធីព្យុហយាត្រាយោធា ក្នុងទិវាជ័យជំនះ សង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី ដែលជាការបង្ហាញ ពីភាពស្នេហាជាតិ នៃអំណាចយោធា ស្របពេលមានភាពតាន តឹងកើនឡើង ជាមួយប្រទេស លោកខាងលិច នៅក្នុងឆ្នាំនេះ ។

ពិធីព្យុហយាត្រា នៅទីលាន ក្រមហក្នុងទីក្រុងមូស្គូ ដែលរំឭកដល់គម្រប់ខួបជ័យជំនះ របស់សហភាពសូវៀត លើពួកអាល្លឺម៉ង់ណាស៊ី ក្នុងសង្គ្រាម លោកលើកទី២នេះ មានកងទ័ពចូលរួមជាង១២.០០០នាក់ និងឧបករណ៍យោធាជាង១៩០ ដែលរួមមានទាំងប្រព័ន្ធបាញ់ មីស៊ីលផ្លោងឆ្លងទ្វីប និងមានយន្តហោះយោធា ជិត៨០គ្រឿង ហោះហើរក្នុងអាកាស ។

តាមសេចក្តីរាយការណ៍ លោក វ្លាឌីមៀត ពូទីន ដែលបានកាន់អំណាចក្នុងនាមជាប្រធានាធិបតី ឬក៏ជានាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៩៩មក បានឈរនៅក្បែរ អតីតយុទ្ធជនសង្គ្រាមសូវៀត នៅលើវេទិកាត្រួត ពិនិត្យមើលមួយ ដែលគេដំឡើង នៅលើទីលានក្រហម ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងរុស្ស៊ី ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបណ្ដេញមន្ត្រីការទូតគ្នាទៅវិញ ទៅមក ក្នុងទង្វើសងសឹកជាបន្តបន្ទាប់មួយ ហើយទីក្រុងមូស្គូនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏មានជម្លោះបែបការទូតប្រហាក់ ប្រហែលគ្នានេះដែរ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top