ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអំពីការឆ្លងវីរុសកូវីដ-១៩ តាមរយៈប៉េងប៉ោងហោះមកពី កូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការព្រមានអំពីហានិភ័យនៃការឆ្លងវីរុស Covid-19 រីករាលដាលពេញប្រទេស បន្ទាប់ពី កូរ៉េខាងត្បូងបានបង្ហោះប៉េងប៉ោង ជាច្រើនចូលមកក្នុងដី កូរ៉េខាងជើង។ មេដឹកនាំរូបនេះ ជឿថា វីរុស Covid-19 អាចស្ថិតជាប់ជាមួយ​ខិត្តប័ណ្ណភ្ជាប់មកជាមួយប៉េងប៉ោង។ នេះបើតាមសារព័ត៌មាន Independent ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងជើង បានជំរុញឱ្យប្រជាជនខ្លួន ជៀសឱ្យឆ្ងាយពីខិត្តប័ណ្ណ របស់កូរ៉េខាងត្បូង ដែលបានបង្ហោះតាមរយៈប៉េងប៉ោងវែងៗ ជាច្រើន ចូលមកក្នុងទឺកដីប្រទេសកូរ៉េខាងជើង ដែលគេជឿថា ប៉េងប៉ោងទាំងអស់នោះ មានភាគរយខ្ពស់អាចចម្លងវីរុស Covid-19។

បើតាមការឱ្យដឹង ពីមន្រ្តីប៉ូលិសអន្តោប្រវេសន៍ ប្រចាំទីក្រុង សេអ៊ូ បានបញ្ជាក់ថា ក្រុមការងាររបស់ពួកលោក បានបង្ហោះ ប៉េងប៉ោង ឆ្លងកាត់តាមបន្ទាត់ព្រំដែន ឆ្ពោះទៅកាន់ ក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដោយមាន ភ្ជាប់ជាមួយ ខិត្តប័ណ្ណ ចំនួន ៥សែនសន្លឹក, ក្រដាសប្រាក់ ១ដុល្លារ ចំនួន ៥ពាក់សន្លឹក និង កូនសៀវភៅ ៥០០ក្បាល ដែលនិយាយអំពី ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ កូរ៉េខាងត្បូង៕

ប្រភព៖ Sabay

Most Popular

To Top