ព័ត៌មានអន្តរជាតិ

ការចុះបញ្ជីបន្ទាន់ វ៉ាក់សាំងចិន របស់ WHO នឹងផ្តល់ ជាប្រយោជន៍ ដល់ការប្រយុទ្ធជាសកល នៃជំងឺកូវីដ-១៩


ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានផ្តល់សុពលភាពវ៉ាក់សាំងកូវី-១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការស្វាគមន៍យ៉ាងទូលំទូលាយ ពីសំណាក់មន្រ្តី និងអ្នកជំនាញទូទាំងពិភពលោកហើយបានផ្តល់អត្ថប្រយោជន៍ ដល់ការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាត។

លោកស្រី Musarrat Amin អ្នកវិភាគសន្តិសុខយុទ្ធសាស្ត្រប៉ាគីស្ថានបានលើកឡើងថា នេះគឺជា “ជោគជ័យដ៏ធំធេង និងមានអត្ថប្រយោជន៍សម្រាប់ពិភពលោក” ពីព្រោះវ៉ាក់សាំង Sinopharm COVID-19 មានសុពលភាពដោយអង្គការសុខភាពពិភពលោកបង្ហាញថា មានប្រសិទ្ធិភាពណាស់នៅក្នុងប្រទេសនានារួមទាំងប្រទេសប៉ាគីស្ថាន ដែលជាកន្លែងដែលវ៉ាក់សាំងនេះត្រូវបានគេប្រើប្រាស់។

លោកស្រីបានបន្ដថាបច្ចុប្បន្ននេះពិភពលោកកំពុងរងគ្រោះដោយសារវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ហើយវ៉ាក់សាំង Sinopharm គឺជាពរជ័យដោយសារតែតម្រូវការផ្ទុកងាយស្រួលរបស់វាដែលនឹងធ្វើឱ្យវាក្លាយជាវ៉ាក់សាំង ដែលគួរឱ្យចង់បាន សម្រាប់សេដ្ឋកិច្ចដែលមានប្រាក់ចំណូលទាបនៃបណ្តាប្រទេសលើពិភពលោក។

លោកស្រីបានបន្ថែមថាវ៉ាក់សាំង Sinopharm ដែលត្រូវបានបញ្ចូលទៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក គឺជាការជួយសង្គ្រោះដ៏ធំធេង សម្រាប់បណ្តាប្រទេសពិភពលោកទី៣។

COVAX គឺជាគំនិតផ្តួចផ្តើមមួយដែលដឹកនាំដោយភាពជាដៃគូ និងទីភ្នាក់ងារអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក ដើម្បីធានាថាវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានចែកចាយដោយស្មើភាពគ្នា។

លោកស្រីបានបន្ថែមទៀតថា ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ របស់វ៉ាក់សាំង Sinopharm របស់អង្គការសុខភាពពិភពលោកគឺ ជាជំហានឈានទៅរក ទិសដៅត្រឹមត្រូវ និងជាការប៉ុនប៉ងដ៏ល្អមួយ ដើម្បីជួយកម្ចាត់មេរោគឆ្លង នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍៕ដោយ ឈូក បូរ៉ា

Most Popular

To Top