ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា កំពុងពិភាក្សាជាមួយ នឹងអារ៉ាប៊ីសាអូឌីត ដើម្បីលប់ចោល ភាពតានតឹង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការអះអាងអំពីកិច្ច ប្រជុំពិភាក្សាជាលើកដំបូង របស់ខ្លួនជាមួយ នឹងអារ៉ាប៊ីសាអូឌីត ដែលបានធ្វើឡើង ដើម្បីលប់ចោលនូវភាពតាន តឹងរវាងគ្នា។

អ្នកនាំពាក្យ របស់លោករដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា លទ្ធភាពនៃការលប់ចោលនូវភាពតានតឹង រវាងប្រទេស នៅក្នុងតំបន់ឈូងសមុទ្រ ហ្គ្លោហ្វទាំងពីរ គឺជាអ្វីដែលនឹងផលប្រយោជន៍ ដែលភាគីទាំងពីរចង់បាន និងក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់ផងដែរ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុង តេហរ៉ង់ បានបើកចំហសម្រាប់ការសន្ទនា ជាមួយរដ្ឋាភិបាល នៃទីក្រុងរីយ៉ាដជាប្រចាំ និងបានសម្តែងក្តីសង្ឃឹមថា នឹងមានការកើតឡើង នៃការយោគយល់គ្នា ជាលក្ខណៈប្រកបដោយអត្ថន័យ នៃបញ្ហាទ្វេភាគីនិងតំបន់ផងដែរ។

រំលឹកដែរថា កាលពីខែមុន ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman បានបញ្ជាក់ថា ទ្រង់ពិតជាមានបំណងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍនិងបង្កើត ឲ្យមានទំនាក់ទំនងដ៏ល្អមួយ ជាមួយនឹងប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top