ក្បាលដ៏ចម្លែក ដែលធ្លាប់ត្រូវបានប្រើ ជាផ្នែកមួយ នៃខ្សែភាពយន្តរន្ធ ត្រូវបានបញ្ជាក់ទៅពិធីសាសនា Tsantsa យ៉ាងពិតប្រាកដ ហើយបានធ្វើមាតុភូមិនិវត្តន៍ ទៅប្រទេសអេក្វាទ័រជាកន្លែង ត្រូវបាន ផលិតឡើង ការធ្វើបែបនេះ ដើម្បីបង្កើនក្បាលសត្រូវ ដែលត្រូវបានសម្លាប់ ក្នុងពេលប្រយុទ្ធ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកជំនាញមក ពីសាកលវិទ្យាល័យ Mercer នៅ Georgia បាននិយាយថា ក្នុងចំណោមការប្រមូល របស់លោកត្រូវ បានគេរកឃើញ និងបានពិនិត្យមើលវត្ថុបុរាណ ដើម្បីបញ្ជាក់ថា វាពិតជាត្រឹមត្រូវ ។ ការវិភាគរបស់ពួកគេទាក់ទង នឹង ការប្រៀបធៀបក្បាល ជាមួយនឹងការស្គាល់ យ៉ាងច្បាស់នៃ Tsantsas ដោយសំឡឹង មើលលក្ខណៈពិសេសរួមមានទំហំ រចនាសម្ពន្ធ័ផ្ទៃមុខ និងស្ទីលម៉ូដសក់ ។
ពិធីសាសនា Tsantsa ដែលមានដើមកំណើតពិតប្រាកដ មិនច្បាស់លាស់ត្រូវបានទិញ ដោយអតីតសមាជិក នៃមហាវិទ្យាល័យ Mercer នៅឆ្នាំ ១៩៤២ ហើយត្រូវបានបង្ហាញមុនពេលត្រូវបានគេបំភ្លេចចោលនៅក្នុងកន្លែងផ្ទុក។ នៅចុងទស្សវត្សទី ៧០ វាត្រូវបានគេផ្តល់ ឲ្យសម្រាប់ការផលិតខ្សែភាពយន្ត ‘ឈាមវៃឆ្លាត’ ជាកន្លែង ដែលវាអាចត្រូវបានគេមើលឃើញ ដោយមានបន្ថែមតួនៅក្នុងឈុតមួយចំនួន ។
ការសិក្សានេះត្រូវបានធ្វើឡើង ដោយអ្នកជំនាញវិទូខាងជីវសាស្ត្រលោក Craig Byron នៃសាកលវិទ្យាល័យ Mercer និងសហការីរបស់លោក។ អ្នកស្រាវជ្រាវបានពន្យល់ លើក្រដាស់មួយថា Tsantsas ត្រូវបានគេសំដៅជាទូទៅថាជា “ ក្បាលសក់រួញ” គឺ ជាវត្ថុបុរាណ និងមានតម្លៃ ហើយនឹងមានអាយុកាលមនុស្ស និងបេតិកភណ្ឌ វប្បធម៌ដំណាលគ្នា ។ ពួកគេបានបន្ថែមថា ត្រូវបានប្រើដំបូង ដោយមានគោលបំណង ក្នុងពិធីមុខងារ សំខាន់ៗ នៃក្រុមសង្គម tsantsas បានក្លាយជាវត្ថុមានតម្លៃ ដូចជាការថែរក្សា និងការចង់ដឹង ក្នុង កំឡុងសតវត្សទី ១៩ ។
ទោះយ៉ាងណាពួកគេបានពន្យល់ថា ផលិតកម្មនិងគោលបំណង របស់ពួកគេត្រូវបាន ជះឥទ្ធិពលអវិជ្ជមាន ដោយអាណានិគមនិយម និងទីផ្សារនៅក្រៅប្រទេស ដូចជាស្ថាប័នជាច្រើន អាចជ្រើសរើសធ្វើមាតុភូមិនិវត្តន៍ ពួកគេទៅកន្លែងដើមវិញ ៕ដោយ៖លី ភីលីព