ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត បង្កឲ្យមានការឆ្លើយតប សង្គមលើសត្វកកេរ ដោយប្រើអំពូលភ្លើង ដើម្បីធ្វើឲ្យណឺរ៉ូនដំណើរការ

អ្នកវិទ្យាសាស្ត្រ បាននិយាយថា សត្វកណ្តុរគឺជាប្រភេទសត្វសង្គមយ៉ាងខ្លាំង ស្ថិតក្នុងអំបូរពពួកកកេរ ហើយអ្នកស្រាវជ្រាវ បានបង្កើតកម្មវិធី ដើម្បីបង្កើតចំណង សង្គមភ្លាមៗ ជាមួយនឹងពន្លឺតែមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Northwestern បានរចនាឧបករណ៍បញ្ចូលខួរ ក្បាលតូច និងឥតខ្សែធ្វើឲ្យណឺរ៉ូន តែមួយបង្ខំកម្លាំងសត្វកណ្តុរ ឲ្យធ្វើអន្តរកម្មសង្គម ជាមួយគ្នាទៅវិញ ទៅមកក្នុងពេលជាក់ស្តែង នៅពេលរំញោចត្រូវបានបំផ្លាញ ហើយឈប់ដំណើរការ ។ នេះត្រូវបានធ្វើឡើង ដោយកំណត់គោលដៅណឺរ៉ូន នៅក្នុងតំបន់ខួរក្បាលទាក់ទង នឹងមុខងារប្រតិបត្តិលំដាប់ខ្ពស់ ជួយសម្រួលដល់ទំនាក់ទំនង បណ្តាលឲ្យពួកគេបង្កើន ភាពញឹកញាប់ និងរយៈពេល នៃអន្តរកម្មសង្គម ។

ឧបករណ៍ដែលប្រើលើសត្វកណ្តុរ តូចជាងចុងម្រាមដៃ របស់មនុស្សស្តើង និងអាចបត់បែនបាន ប៉ុន្តែ របក គំហើញ គឺជាលក្ខណៈឥតខ្សែ របស់វាអាចឲ្យសត្វកណ្តុរមើលទៅធម្មតា និងមានឥរិយាបទ ក្នុងបរិយាកាស ជាក់ស្តែង ។ ការស្រាវជ្រាវមុន ៗ ដោយប្រើអុបទិកវិទ្យាត្រូវការ ខ្សែហ្វៃទិករារាំងចលនាកណ្តុរ និងបណ្តាលឲ្យពួកគេជាប់ក្នុងកំឡុង ពេលទំនាក់ទំនងសង្គម ឬបរិស្ថានស្មុគស្មាញ ៕ដោយ៖លី ភីលីព

Most Popular

To Top