ព័ត៌មានអន្តរជាតិ

អ៊ុយក្រែននិងអាមេរិក បើកសមយុទ្ធយោធា មួយក្នុងតំបន់សមុទ្រខ្មៅ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែន បានបើកដំណើរការសមយុទ្ធយោធា មួយជាមួយគ្នា នៅក្នុងតំបន់សមុទ្រខ្មៅកាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមការបញ្ជាក់បន្ថែម ដោយកងកម្លាំងនាវានៃប្រទេសអ៊ុយក្រែនបានបញ្ជក់ទៀតថា នាវាឃ្លាំមើលឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹករបស់អ៊ុយក្រែនព្រមទាំងកងកម្លាំង កងទ័ពជើងទឹក របស់អាមេរិកជាច្រើនបានចូលរួម នៅក្នុងសមយុទ្ធយោធាមួយនេះ។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថាសមយុទ្ធយោធាធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីធានា ដល់សន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅនិងពង្រឹងសមត្ថភាពនៃកងកម្លាំង របស់អាមេរិកនិងអ៊ុយក្រែនរួមគ្នាដែលជាផ្នែកមួយនៃក្រុមដែលត្រូវបានគេស្គាល់ថាជាក្រុមយុទ្ធសាស្ត្រស្តង់ដែលស្ថិតនៅក្នុងអង្គការនៃសទ្ធិសញ្ញាអាត្លង់ទិកខាងជើងឬ NATO៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top