ព័ត៌មានអន្តរជាតិ

ជប៉ុនចូលរួមសមយុទ្ធយោធា ជាលើកដំបូងជាមួយនឹង អាមេរិកនិងបារាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាយោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើមធ្វើ សមយុទ្ធយោធាចាប់ពីថ្ងៃនេះទៅនៅត្រង់ចំណុច ភាគនិរតីរបស់ប្រទេសជប៉ុនក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់តែខ្លាំងឡើង នៅក្នុងតំបន់។

ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេស អូស្ត្រាលីក៏បានចូលរួមនៅក្នុង សមយុទ្ធនេះផងដែរហើយជឿជាក់ថា វានឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាសជើងទឹកនិង ជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។

សមយុទ្ធយោធានេះត្រូវបានគេមើលឃើញផងដែរថា គឺជាចំណងទំនាក់ទំនងយោធាដ៏ស៊ីជម្រៅរវាងជប៉ុន ជាមួយនឹងសម្ព័ន្ធមិត្តធំៗរបស់ខ្លួនដូចជាអាមេរិកជាដើមក្នុងការរារាំង និងកាត់បន្ថយឥទិ្ធពលរបស់មហាយក្សដែលកំពុងធ្វើការសកម្មភាព យោធាយ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងកើតនិងខាងត្បុងនៃសមុទ្រចិន។

យោងតាមការបញ្ជាក់របស់កងកម្លាំង នាវារបស់បារាំងបានបញ្ជាក់ដែរថានាវាមុជទឹកមួយគ្រឿងរបស់ជប៉ុន នាវាចម្បាំង១០គ្រឿងដែលក្នុងនោះមាន៦ជារបស់ជប៉ុន២ ជារបស់បារាំងនិង១ជារបស់អាមេរិកនិង១ទៀតជារបស់អូស្ត្រាលីក៏នឹងត្រូវ ប្រើប្រាស់នៅក្នុង សមយុទ្ធយោធានេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top