ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅថ្ងៃសៅរ៍នេះបានសំដែង ការអបអរសាទរចំពោះការចុះចត ប្រកបដោយជោគជ័យរបស់យានអវកាស លើកដំបូងរបស់ចិននៅលើភពព្រះអង្គារ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងនាមគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន (CPC) ក្រុមប្រឹក្សារដ្ឋនិងគណៈកម្មាធិការយោធាមជ្ឈិម (CMC) លោកស៊ី ក៏ជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាន CMCផងនោះ បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិកទាំងអស់ដែលបានចូលរួម ក្នុងបេសកកម្មរុករកនៅភពព្រះអង្គារ , យាន Tianwen-1 ៕
ប្រែសម្រួលៈ ណៃ តុលា