ព័ត៌មានអន្តរជាតិ

យានអវកាសរបស់ ក្រុមហ៊ុន SpaceX នាំយកវត្ថុវិភាគជាច្រើនតោន វិលមកកាន់ភពផែនដីវិញ

រូបភាពពី៖​ XINHUA

ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា យានអវកាសដឹកជញ្ជូនរបស់ SpaceX Dragon បានវិលត្រលប់មកកាន់ផែនដីវិញហើយកាលពីថ្ងៃសុក្រដោយនាំមកនូវជាមួយនឹងគំរូស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្នែករឹង ។

យោងតាមអង្គការ NASA បានឲ្យដឹងថា SpaceX Dragon បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS) នៅវេលាម៉ោង៥និង០៥ល្ងាច ម៉ោងលោកខាងកើត ត្រូវនឹងម៉ោង២២និង០៥នាទីម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។

គួររំលឹកថា ក្រោយពីបានហោះហើរបានប្រហែល២០ម៉ោង យានអវកាស Dragon បានធ្វើការលោតឆ័ត្រយោងដោយជំនួយចេញពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ។

អង្គការ NASA បានឲ្យដឹងថា Dragon បានត្រឡប់មកផែនដីវិញនូវការដឹកជញ្ជូនច្រើនជាង៤.៣០០ផោនស្មើនឹង១.៩៥០គីឡូក្រាម និងការពិសោធន៍ផ្នែកវិទ្យាសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីបរិស្ថានមីក្រូទំនាញរបស់ស្ថានីយ៍អវកាស ។

គេបានដឹងថា យានអវកាស Dragon ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយប្រើគ្រាប់រ៉ុក្កែត SpaceX Falcon 9 ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋ ផ្លរីដា ។

យានអវកាសមួយនេះបានទៅដល់ស្ថានីយ ISS នៅថ្ងៃទី១១ ខែវិច្ឆិកា ជាបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្មលើកទី២៩របស់ក្រុមហ៊ុន SpaceX សម្រាប់អង្គការ NASA ដោយបានចែកចាយប្រហែល៦.៥០០ផោននៃការស៊ើបអង្កេតស្រាវជ្រាវ ការផ្គត់ផ្គង់នាវិក និងផ្នែករឹងដល់ស្ថានីយ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top