បច្ចេកវិទ្យា

ការបាញ់បង្ហោះ យានអវកាសដំបូង ជាប្រវត្តិសាស្ត្រ ពីដីអង់គ្លេស ត្រូវបានបរាជ័យ កាលពីយប់មិញ

អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា អង់គ្លេសបានបរាជ័យ សម្រាប់ការបាញ់បង្ហោះយានអវកាសដំបូងគេ ជាប្រវត្តិសាស្ត្រនៅលើទឹកដីខ្លួន កាលពីយប់មិញ បន្ទាប់ពីរ៉ុក្កែត LauncherOne របស់ Virgin Orbit មានភាពមិនធម្មតា ដែលក្រុមអ្នករុករកបានដេញថ្លៃ ដើម្បីបញ្ជូនផ្កាយរណបចំនួន ៩ ទៅកាន់អវកាសពី Cornwall ។

ក្រុមហ៊ុនរបស់លោក Sir Richard Branson ដើមឡើយបានបង្ហាញខ្លួន ដើម្បីប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងគោលដៅរបស់ខ្លួន សម្រាប់ការបញ្ជូនផ្កាយរណបចំនួន៩ ទៅកាន់ទីអវកាសនៅលើរ៉ុក្កែត LauncherOne ប្រវែងជិត២២ម៉ែត្រ របស់ Virgin ។ ប៉ុន្តែប្រហែល ៤០ នាទីក្រោយមកក្រុមហ៊ុនបាននិយាយថា មានភាពមិនប្រក្រតីបានកើតឡើង ហើយវាបានលុប Tweet របស់ខ្លួនអំពីការឈានដល់គន្លងគោចរ។

យន្តហោះចម្បាំង Virgin 747 jumbo រៀបចំឡើងវិញបានហោះចេញពី Cornwall Spaceport ភ្លាមៗ បន្ទាប់ពីម៉ោង ២២:០០ កាលពីថ្ងៃចន្ទ ហើយត្រឹមតែជាងមួយម៉ោង ក្រោយមកបានទម្លាក់ LauncherOne ពីពោះរបស់វា។ បន្ទាប់មក គ្រាប់រ៉ុក្កែត បានហោះឆ្ពោះទៅកាន់លំហអាកាសក្នុងល្បឿន ៨,០០០ ម៉ាយក្នុងមួយម៉ោងដោយធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសព័រទុយហ្គាល់ នៅពេលវាឡើង មុននឹងហាក់ដូចជាទម្លុះបរិយាកាសផែនដី។

ទោះជាយ៉ាងណាក៏ដោយ ក្រោយមកវាបានលេចចេញថា មានអ្វីមួយខុសប្រក្រតីលើអ្វី ដែលត្រូវបានគេសន្មត់ថា ជារាត្រីដ៏សំខាន់សម្រាប់ឧស្សាហកម្មអវកាស របស់ចក្រភពអង់គ្លេស។ Virgin Orbit មិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះទេ ដោយនិយាយតែថា វាកំពុងតែវាយតម្លៃព័ត៌មាន។

ដោយក្តីសង្ឃឹមថា ការបាញ់បង្ហោះនេះនឹងសម្គាល់ជាផ្លូវការ នាអង់គ្លេសចូលទៅក្នុងការប្រណាំងអវកាស ជាង ៧០ ឆ្នាំបន្ទាប់ពីកម្មវិធីអវកាសអង់គ្លេស ត្រូវបានបង្កើតឡើងកាលឆ្នាំ១៩៥២។ បេសកកម្មបានដំណើរការ ទៅយ៉ាងរលូន នៅពេលយន្តហោះអវកាសរបស់ Virgin មានឈ្មោះថា Cosmic Girl បានទៅដល់តំបន់បាញ់បង្ហោះ គោលដៅរបស់ខ្លួន នៅជិតឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអៀរឡង់ ហើយបានដាក់ពង្រាយ LauncherOne នៅរយៈកម្ពស់ ៣៥,000ហ្វូត ពីលើមហាសមុទ្រអាត្លង់ទិក៕ ដោយ៖លី ភីលីព

Most Popular

To Top