អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋចំនួន ២០៨នាក់ ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់១.៥០០នាក់ បានរងរបួសនៅក្នុងមួយ់់ សប្តាហ៍ នៃការបង្កជម្លោះរវាង អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។
ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បានរាយការណ៍ថា មនុស្ស១៩៨ នាក់បានស្លាប់រួមទាំងកុមារ ៥៨នាក់ និង១.៣០០ នាក់ រងរបួសនៅក្នុងការ ទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល នៅក្នុងរយៈពេល៧ថ្ងៃដោយបញ្ចប់នៅ ពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក ។
ការិយាល័យរបស់អ.ស.ប សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា អ៊ីស្រាអ៊ែល បានរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួសដែលការវាយប្រហារ ដោយរ៉ុក្កែមកលើ ប៉ាឡេស្ទីន ដែលផ្តើមចេញពីតំបន់ហ្គាហ្សា ។
យោងតាមរបាយការណ៍ របស់ខ្លួនស្តីពីចំនួនប្រជាជន ប៉ាឡេស្ទីន អ្នកទទួលបន្ទុកផ្នែកមនុស្សធម៌បាននិយាយថា ប្រជាជនផ្លាស់ទីលំនៅជាង ៤២.០០០នាក់កំពុងស្វែង រកការការពារនៅ តាមសាលាចំនួន៥០ នៅទូទាំងតំបន់ហ្គាហ្សា ដែលប្រតិបត្តិការដោយទីភ្នាក់ងារ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលគេស្គាល់ថា UNRWA ។
ដោយដកស្រង់សម្តី របស់ក្រសួងសាធារណការ និងលំនៅដ្ឋាននៅកាហ្សា OCHA បានរាយការណ៍ថា អគារចំនួន៩៤ ត្រូវបានបំផ្លាញ និងផ្ទះចំនួន២៨៥ខ្នងរងការខូចខាតយ៉ាងដំណំ និងផ្តល់ជូនប្រជាជន ដែលមិនអាចរស់នៅបាន ។ ដៃគូមនុស្សធម៌ Shelter Cluster បានរាយការណ៍ថា មនុស្សជាង២.៥០០នាក់គ្មានផ្ទះសម្បែង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា